adverise with khmeread 1

Schweinsteiger ក្លាយជា​ជនរងគ្រោះ​ទីមួយ​ដែល Man Utd ត្រៀម​ជម្រុះ​

​    ​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ កីឡាករ Bastian Schweinsteiger នឹងត្រូវ​ដកចេញ​ពី​ក្រុម​បិសាច​ក្រហម Manchester United បន្ទាប់ពី​ចំណាយពេល​ត្រឹម​តែមួយ​រដូវ​កាល​ជាមួយ​ក្លឹប​។​

​    ​បើទោះជា​គាត់​ឧស្សាហ៍​របួស​និង​លេង​អន់​អំឡុង​នៅ​ក្លឹប Man Utd ក្តី គាត់​នៅតែ​ត្រូវបាន​អាល្លឺម៉ង់​ជ្រើសរើស​សម្រាប់​ព្រឹត្តិកា​រ៍​យូរ៉ូ ២០១៦​។​

​    ​ចំណែកឯ Ryan Giggs វិញ​ហាក់ដូចជា​នឹង​ចាក​ចេញពី​ក្លឹប​ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​គាត់​បាន​វិលត្រឡប់​មកពី​ទីក្រុង​ឌុយ​បៃ​វិញ​។​

​    ​លោក Giggs វ័យ ៤២ ឆ្នាំ​ពិតជា​ចង់​ក្លាយជា​គ្រូបង្វឹក​ម្នាក់​បន្ទាប់ពី​ធ្វើជា​ជំនួយការ​លោក Van Gaal អស់​រយៈពេល​ពីរ​រដូវ​កាល​មកនេះ ហើយ​គាត់​បាន​ទទួលស្គាល់ថា គាត់​នឹង​ដើរ​ទៅមុខ​ដើម្បី​ទទួលបាន​ឱកាស​ដឹកនាំ​ក្រុមបាល់ទាត់​ជាក់លាក់​មួយ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់