adverise with khmeread De6df835 3352 4f97 9b0c d70ff5760b84

ឡោមព័ទ្ធ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បង្ក្រាប​ជនសង្ស័យ​៤​នាក់​ហើយ​ដោះលែង​ទៅវិញ​(​មាន​វីដេអូ​)

    ភ្នំពេញ  ៖ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ មាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​ប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​កំ​រិ​ស្រាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ូលិស​ខណ្ឌទួលគោក និង​កម្លាំង​ប៉ូលិស​អត្ត​រាគ​មន៍​ខណ្ឌ​សែន​សុខ បាន​ឡោមព័ទ្ធ មន្ទីរពេទ្យ​ព្រះកុសុមៈ​ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់ ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨ ​និង​៥០​នាទី​យប់​ថ្ងៃទី ៥​មិថុនា ឆ្នាំ២០១៦ ស្ថិតក្នុង មន្ទី​ពេទ្យ​ព្រះកុសុមៈ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​៤​នាក់​គឺ​ទី​១-​ឈ្មោះ វេត ដា​វុ​ធ អាយុ​១៧ឆ្នាំ មុខរបរ​បិត​ស្កុ​ត​ម៉ូតូ, ទី​២-​ឈ្មោះ ញឹម ដា​រ៉ា​រិ​ទ្ធ អាយុ១៧​ឆ្នាំ​មុខរបរ​សិស្ស​, ទី​៣-​ឈ្មោះ ញឹម សុខ​ជឿន អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​និង​គ្នា និង​ទី​៤​មានឈ្មោះ សុខ សីហា អាយុ​១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បន្តថា នៅ​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​ ថ្ងៃទី​៥​នេះ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បានធ្វើការ​ជិះ​ល្បាត​នៅតាម​បណ្តោយ​ផ្លូវ ម៉ុង​រិទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ​ហើយ​បានឃើញ​ជនសង្ស័យ ​៤​ នាក់​មាន​គ្នា​២​ម៉ូ​​តូ មាន​ម៉ូតូ MSX ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FK-5553 និង​មួយគ្រឿង​ទៀត ម៉ូតូ​ហុងដា​ស្កុប​ពី​ព​ណ៌ស ពាក់​ស្លាក​លេខ មិន​ចាំ​អក្សរ 6399 ចូល​ចាក​សាំង​នៅ​កា​រ៉ា​ស់​សាំង​មួយកន្លែង​នៅ​ម្តុំ​នោះ។​

    ពេលនោះ​បានឃើញ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពួកគេ មាន​សៀត​កាំភ្លើងខ្លី​នៅ​នឹង​ចង្កេះ​ហើយក៏​មានការ​សង្ស័យ តែ​កម្លាំង​មានតែ​ម្នាក់ឯង ​បាន​ក្នុងការ​ធ្វើការ​បង្ក្រាប បម្រុង​ហៅ​គ្នា​ឱ្យជួយ ចៃដន្យ​មេឃ​ក៏មាន​ភ្លៀង​ខ្លាំង​ពិបាក​តាម ក៏​បាត់ដាន​ជនសង្ស័យ។​ បន្ទាប់ពី​ភ្លៀង​រួច បានប្រកាស​តាម​វិទ្យុទាក់ទង គ្រប់​បណ្តា​ខណ្ឌ ប្រាប់​ពី​ភិនភាគ និង​ស្លាក​លេខ​។​

    ប៉ូលិស​បន្តទៀតថា លុះដល់​ម៉ោងជាង​​ ៩ ​យប់​ថ្ងៃ​ដដែល ក៏​ប្រទះឃើញ​ម៉ូតូ ​MSX ស្លាក​លេខ ​1FK-5553​ និង​ម៉ូតូ​ម៉ាក NEX ស្លាក​លេខ​ភ្នំពេញ 1FQ-1858 ជិះ​ចូល​មន្ទីរពេទ្យ​ព្រះកុសុមៈ​តែ​បែរជា​មិនឃើញ​ម៉ូតូ​ស្កុប​ពី​នោះ​ទៅវិញ។ ភ្លាមនោះ​កម្លាំង​បានប្រកាស​ប្រមូល​ផ្តុំគ្នា និង​ធ្វើការ​ចុះបង្ក្រាប​ឃាត់​បាន​ភ្លាមៗ​តែម្តង និង​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។​

    ក្រោយពេល​សាកសួរ និង​ស្តាប់​ចម្លើយ​ម្តងម្នាក់​របស់​ជនសង្ស័យ​ទាំង​៤​នាក់​រួចមក​ គឺ​គ្មាន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស សមត្ថកិច្ច​ក៏​សម្រេច​ហៅ​អាណាព្យាបាល​ជន​ទាំង​៤​នាក់មក​ធ្វើការ​ធានាឱ្យមាន​សេរីភាព​វិញ​ជាធម្មតា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់