adverise with khmeread Crosby

Charlotte Crosby បង្ហាញ​ភាពស្រស់ស្អាត​និង​ទន់ភ្លន់​ក្នុង​ឈុត​ប៊ី​គី​នី​

​    ​តារា​ស្រី Charlotte Crosby បាន​ពត់ពេន​នៅលើ​ឆ្នេរ​ខ្សាច់​សម្រាប់​ការថត​រូបភាព​សិច​ស៊ី​ថ្មី​ក្នុង​ឈុត​ប៊ី​គី​នី​។​

​    ​តារា​ស្រី​ក្នុង​រឿង Geordie Shore ដែល​បានគេច​មិន​ចូលរួម​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​ភាគ​កាលពីដើម​សប្តាហ៍​នេះ បន្ទាប់ពី​មានការ​និយាយ​បញ្ឆិតបញ្ឆៀង​ទាក់ទិន​នឹង​អតីត​មិត្ត​ប្រុស​នោះ បង្ហាញមុខ​នៅលើ​ឆ្នេរ​ខ្សាច់​និង​ថតរូប​ភាព​នៅ​ថ្ងៃ​សម្រាកលំហែ​នៅ​ទីក្រុង Cape Verde ។

​    ​Charlotte Crosby មើលទៅ​ដូចជា​ស្រស់ស្អាត​ខ្លាំងណាស់​ជាមួយនឹង​ឈុត​ប៊ី​គី​នី​ពណ៌​ផ្កាឈូក​ដែល​បិទបាំង​តែ​តំបន់​សំខាន់​និង​បង្អួត​រូបសាក់​នៅលើ​គល់ភ្លៅ​មុនពេល​នាង​ប្រកាស​អំពី​ការ​មានគភ៌​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​។​

​    ​តារា​ស្រី​វ័យ​២៦​ឆ្នាំ​រូបនេះ​នៅតែ​បង្ហាញ​ភាពស្រស់ស្អាត​និង​ភាពទន់ភ្លន់ ខណៈ​នាង​ពត់​ខ្លួន​នៅលើ​ឆ្នេរ​ខ្សាច់​ក្រោម​កម្តៅថ្ងៃ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់