Jungyeon 800x450

Jungyeon រងរបួស​ជើង ខណៈពេល​ថត​កម្មវិធី “Law of the Jungle”

​    ​តារាចម្រៀង Jungyeon សមាជិក​របស់​ក្រុម​ចម្រៀង TWICE ត្រូវបាន​សម្រេច​ឲ្យ​ត្រឡប់មក​កូរ៉េ​វិញ បន្ទាប់ពី​រងរបួស ខណៈពេល​ថត​កម្មវិធី “Law of the Jungle” របស់​ទូរទស្សន៍ SBS ។​

​    ​អ្នក​ស្និទ្ធ​នឹង​ក្រុមហ៊ុន JYP Entertainment ជាទី​ភ្នាក់ងារ​របស់​នា​ង​បាន​និយាយថា “​នាងរង​របួស​ជើង ខណៈពេល​ថត​កម្មវិធី Law of the Jungle​។ ខណៈពេល Jungyeon ខ្លួនឯង​ចង់​បន្ត​ការថត​ទៀត​នោះ បុគ្គលិក​ផលិតកម្ម​វិធី​និង​ទីភ្នាក់ងារ​របស់​នាង​បានសម្រេច​ឲ្យ​នាង​ត្រឡប់មកវិញ ពីព្រោះ​ភាព​សះស្បើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​គឺជា​រឿង​សំខាន់បំផុត​”​។​

​    ​Jungyeon បានធ្វើ​ដំណើរ​ទៅ​ថត​កម្មវិធី “Law of the Jungle ” កាលពី​ថ្ងៃទី​០២​ខែមិថុនា​។ កម្មវិធី​សម្រាប់​រដូវ​កាល​នេះ​គ្រោង​ចាក់​បញ្ចាំង​នៅក្នុង​ខែកក្កដា​៕

ប្រភព៖ Viki

មតិយោបល់