adverise with khmeread 12caf6b2 0969 4bc2 bdb2 83a8cf68b830

Range Rover ​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​របួសធ្ងន់​រួច​គេច​បាត់​

    ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក៏ត្រូវ​បាន​រថយន្ត ​Range  Rover ​បើក​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​ទេព​ផន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ​PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CJ-6444 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិ​ដៅ​ពី​លិចទៅ​កើត។​

    ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប ព​ណ៌ស មិន​ចាំ​ស្លាក​លេខ បើក​ក្នុង​ល្បឿន​យ៉ាង​លឿនទី​សដៅ​ពី​ត្បូង​ទៅ​ជើង បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ម្នាក់​បោក​ក្បាល​សន្លប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​របួសស្រាល ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់។​

    ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់