adverise with khmeread F9acfb98 ce7d 47b2 a634 6601d1fb89f3

យុវជន​២​នាក់​ត្រូវ​ចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​ម៉ូតូ​ហុងដា​ស៊េរី​២០១៦​យកទៅ​បាត់​

    ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​ក្រុមចោរ​មាន​គ្នា​២​នាក់​ដូចគ្នា​ភ្ជង់​កាំភ្លើង​ប្លន់​ម៉ូតូ​ទៅ​បាត់ ខណៈពេលដែល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​និយាយ​ទូរស័ព្ទ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​​គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិ​ច ស្ថិត​ក្នុងភូមិ ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជនរងគ្រោះ​ឈ្មោះ អៀង គុយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ភូមិ​សំបក​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។ ចំណែក​ម៉ូតូ​ដែល​ចោរ​យកទៅ​បាត់​នោះ ម៉ាក ហុងដា​ឌ្រី​ម ឆ្នាំ​២០១៦ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-7312។ ជនសង្ស័យ​មាន​គ្នា​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក SL ​ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក។​

    តាម​សំដី​របស់​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​តាមផ្លូវ​ជាតិ​លេខ​៦ ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​ជិះ​មកពី​ក្រោយ​ហើយ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់សម្លាប់​រួច​យក​ម៉ូតូ​ទៅ​បាត់​។​

    បន្ទាប់ពី​ក្រុមចោរ​ធ្វើ​សកម្មភាព​រួច​កម្លាំង​ល្បាត​ប៉ុស្តិ៍ និង​ខណ្ឌ ក៏​ប្រទះឃើញ​មុខសញ្ញា​តាមផ្លូវ​គួរអោយ​សង្ស័យ​ក៏បាន​ដេញតាម​ហើយ​ចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ដើម្បី​តាម​ចាប់​បក្សពួក​បន្តទៀត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់