adverise with khmeread Bff51e0a dfda 418f 8b9d 21706a992561

សំណាង​ហើយ​ដែល​ផុត​រទេះ​អ្នកលក់​មីឆា​បន្តិច កុំ​អី​...!

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺមាន​រថយន្ត​ទួរីស​បើក​ក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា​ម្ចាស់​ងងុយ​ងួ​ក​មួយភាំង បាន​រេ​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាលឱ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ទាំងស្រុង រួច​បុក​រទេះ​លក់​មីឆា​ដែល​លក់​ក្បែរ​នោះ​ថែមទៀត។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ទួរីស ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ង​-៩៩៦០ ភព​២ បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទំនងជា​ងងុយ​ងួ​ក​មួយភាំង​បាន​រេ​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង ខូចខាត​តែ​រថយន្ត​ផ្នែក​ខាងមុខ​យ៉ាងដំណំ។​

    ប្រភព​បន្តថា ភ្លាមនោះ​អ្នក​នៅក្នុង​រថយន្ត​២​នាក់​បាន​គេចខ្លួនបាត់​អស់ ហើយ​សំណាង​ហើយ​ដែល​ផុត​រទេះ​អ្នកលក់​មីឆា​បន្តិច កុំ​អី​មិនដឹង​ទៅជា​គ្រោះថ្នាក់​ដល់​មនុស្ស​ប៉ុន្មាន​នាក់​នោះទេ។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់