adverise with khmeread Emily ratajkowski 21 627x376

Emily Ratajkowski ផុស​រូប​សិច​ស៊ី​មួយ​កំដរ​បរិយាកាស​ថ្ងៃ​ចុង​សប្តាហ៍​ជូន​អ្នកគាំទ្រ​របស់​នាង​

​    ​នាង​មិន​ដែលមាន​ភាពភ័យខ្លាច​ក្នុងការ​បង្អួត​សម្រស់​ដ៏​ឆើតឆាយ​របស់​នាង​ឡើយ​។​

​    ​ហើយ​ស្រី​ស្រស់​វ័យ ២៤​ឆ្នាំ Emily Ratajkowski បានផ្តល់​ចំណី​ចក្ខុ​ដ៏​ផ្អែម​ឆ្ងាញ់​ទៅដល់​ប្រិយមិត្ត​របស់​នាង​ជាមួយនឹង​ការ​គយគន់​រូប​សម្រស់​របស់​នាង​ផ្សេងទៀត​នៅក្នុង​រូបថត​ដ៏​អស្ចារ្យ​របស់​នាង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ខណៈដែល​នាង​បាន​ចែកចាយ​រូបថត​ចាស់ៗ​ដ៏​ពិសេស​របស់​នាង​នៅលើ​បណ្តាញ​សង្គម​។​

​    ​ដោយ​ធ្វើការ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម Instagram នាង​បាន Post រូបថត​មួយ​សន្លឹក​ក្នុង​ឈុត​ប៊ី​គី​នី​ដ៏​សិច​ស៊ី​ដែល​លាយឡំ​ជាមួយ​ពាក្យពេជន៍​ថា "​មិនមែន​នៅ​ក្រិ​ក​ទេ ប៉ុន្តែ​..." ដែល​បាន​បង្ហាញថា​រូបថត​មួយ​សន្លឹក​នេះ​ត្រូវបាន​ផ្តិត​នៅ​អំឡុង​ថ្ងៃ​ឈប់សម្រាក​កាលពីមុន​របស់​នាង តែ​មិន​ត្រូវបាន​នាង​បង្ហើប​ថា​នៅទីណា​នោះទេ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់