adverise with khmeread 1

គ្រួសារ Beckham បបួលគ្នា​ដើរលេង​ថ្ងៃ​ចុង​សប្តាហ៍​

​    ​ក្រុមគ្រួសារ​ត្រកូល Beckham បាននាំគ្នា​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ក្រិ​ក​សម្រាប់​ឱកាស​នៃ​ច្បាប់​ឈប់សម្រាក​ពាក់កណ្តាល​ឆមាស​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគេ​។​

​    ​ហើយ​បើទោះបី​កិត្តិនាម​របស់​នាង​មាន​ភាពល្បីល្បាញ Victoria មើលទៅ​ហាក់ដូចជា​ម្តាយ​ដ៏​សាមញ្ញ​ម្នាក់​អ៊ីចឹង ខណៈដែល​នាង​បានធ្វើការ​ផ្តិត​យក​រូប​ធ្វើជា​អនុ​ស្សារី​យ៍​នៅលើ​កាមេរ៉ា​ទូរស័ព្ទដៃ​របស់​នាង​។​

​    ​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​រូបនេះ បានបង្ហាញ​លទ្ធផល​នៃ​រូបរាង​ដ៏​ស្រស់ស្អាត​របស់​នាង​ស្ថិតនៅក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​សាមញ្ញ​មួយ ខណៈដែល​នាង​និង​ក្រុមគ្រួសារ​បាននាំគ្នា​ចុះមក​កម្សាន្ត​នៅលើ​ផ្ទៃ​ទឹក​នៅឯ​រមណីយដ្ឋាន​មួយ​របស់​ពួកគេ​។​

​    ​ម្តាយកូន ៤ វ័យ ៤២​ឆ្នាំ​រូបនេះ បាន​រីករាយ​ក្នុងការ​ទទួលយក​ពន្លឺ​ថ្ងៃ​យ៉ាង​រីករាយ ទន្ទឹមនឹង​នោះដែរ ស្វាមី​វ័យ ៤១​ឆ្នាំ​របស់​នាង David Beckham បាន​អាំង​ថ្ងៃ ខណៈ​គាត់​បង្ហាញ​សាច់ដុំ​ទ្រូង​ដ៏​ម៉ាន់​ក្នុង​ឈុត​ខោខ្លី​ពណ៌​ខ្មៅ​។​

​    ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​របស់​ប្តី​ប្រពន្ធ​ដែល​បាន​ស្ថិតនៅក្នុង​ចំណង​អា​ពា​ហ៍​អា​ពា​ហ៍​ជិត​រយៈពេល ១៧​ឆ្នាំនេះ ត្រូវបាន​ចូលរួម​ដោយ​កូនៗ​របស់​ពួកគេ Brooklyn វ័យ ១៧​ឆ្នាំ Romeo វ័យ ១៣​ឆ្នាំ Cruz វ័យ ១១​ឆ្នាំ និង Harper វ័យ ៤​ឆ្នាំ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់