adverise with khmeread 34f158b700000578 0 image a 84 1465137881275

ពួក​ស្ទាវ​បួន​នាក់​ដែល​ធ្វើឱ្យ​គ្រួសា​អង់គ្លេស​មួយ​ស្បថ​លែង​ជាន់ដី​ថៃ​ជាប់គុក​ហើយ​ឥឡូវនេះ​

​    ​ពួក​ស្ទាវ​បួន​នាក់ ដែល​បាន​វាយ​ក្រុមគ្រួសារ​ជនជាតិ​អង់គ្លេស​មួយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ក្នុង​រមណីយដ្ឋាន​ហួរ​ហ៊ី​ន​របស់​ថៃ​យ៉ាង​សាហាវព្រៃផ្សៃ​នោះ​ឥឡូវ​បាន​ជាប់គុក​ហើយ​។​

​    ​លោក Lewis និង​អ្នកស្រី Rosemary Owen និង​កូនប្រុស​វ័យ ៤៣ ឆ្នាំ​របស់​ពួកគេ​ឈ្មោះ Lewis ដែរនោះ​ត្រូវបាន​វាយ​ឱ្យ​សន្លប់​ដោយ​ក្រុមជើងកាង​ស្រវឹងស្រា​អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​ថៃ​កាលពី​ខែមេសា​។​

​    ​លោកស្រី Owen វ័យ ៦៥ បាន​ចាកចេញ​ជាមួយនឹង​របួស​ខួរក្បាល ខណៈ​ប្ដី​របស់គាត់​វ័យ ៦៨ ឆ្នាំ​និង​កូនប្រុស​បាន​បែកក្បាល​ហូរឈាម​។ អ្នក​វាយប្រហារ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ប៉ូលិស​បញ្ចេញ​វីដេអូ​តាម CCTV អំពី​ការវាយប្រហារ​យ៉ាង​រន្ធ​ត់​នេះ​។​

​    ​យោងតាម​បាងកក​ប៉ុស្ដិ៍​ក្រុម​អ្នក​វាយប្រហារ​ត្រូវបាន​តុលាការ​កាត់ទោស​ជាប់គុក​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​    ​អ្នក​វាយប្រហារ​មានឈ្មោះ​ថា Suphatra Baithong និង Yingyai Saengkham-in ទាំងពីរ​នាក់​មាន​អាយុ ៣២ ឆ្នាំ​ដូចគ្នា និង Siwa Noksri និង Chaiya Jaiboon អាយុ​២០​ឆ្នាំ ត្រូវបាន​កាត់ទោស​ជាប់គុក ៤ ឆ្នាំ​។​

​    ​ទោះយ៉ាងណា ពួកគេ​ទាំងអស់គ្នា​បាន​សារភាព ដូច្នេះ​ទោស​របស់​ពួកគេ​ត្រូវបាន​សម្រាល​មក​នៅត្រឹម ២ ឆ្នាំ​ម្នាក់​វិញ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់