adverise with khmeread 1

​កីឡាករ​មុខ​ស៊យ Andy Murray ចាញ់​ក្រោម​ស្នាដៃ Novak Djokovic ម្តងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open

​    ​កីឡាករ​វា​តេ​ន្នី​ស Andy Murray បាន​ទទួលស្គាល់ថា វា​ពិតជា​អាម៉ាស់​ដែល​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open​។​

​    ​កីឡាករ​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​បាន​យកឈ្នះ​សិត​ទីមួយ​ប៉ុន្តែ​ត្រូវ​បំបាក់​វិញ​នៅ​ទីលាន Roland Garros ខណៈ​កំពូល​អ្នក​វាយ​តេ​ន្នី​ស Novak Djokovic បាន​ក្លាយជា​បុរស​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គ្រង​ជើងឯក Grand Slam ទាំង​បួន​ពាន​។​

    ​Murray បានដាក់​គោលដៅ​ដើម្បី​ក្លាយជា​បុរស​មកពី​ចក្រភព​អង់គ្លេស​ទីមួយ​ដែល​ឈ្នះ​ពានរង្វាន់ French Open ចាប់តាំងពី​លោក Fred Perry កាលពី​ឆ្នាំ ១៩៣៥​។​

​    ​ប៉ុន្តែ Djokovic មក​ប្រទេស​សែ​ប៊ី​បានបង្ហាញ​ថា​នរណា​គឺជា​ស្តេច​តេ​ន្នី​សនា​ពេលបច្ចុប្បន្ន​ដោយ​បំបាក់​កីឡាករ​លំដាប់​លេខ​ពីរ​ពិភពលោក​ដោយ​លទ្ធផល ៣-៦, ៦-១, ៦-២ និង ៦-៤ ដោយ​ប្រើ​រយៈពេល​បី​ម៉ោង​និង​បី​នាទី​។​

​    ​នៅ​ចុងបញ្ចប់ Murray ហាក់​អស់​ថាមពល​និង​ទាល់​តម្រិះ​ក្នុងការ​ផ្តួល​មួយគូ​សត្រូវ​ចាស់​របស់ខ្លួន ដែល​បាន​បំបាក់​គាត់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ចំនួន​ប្រាំ​ដង​រួចមក​នោះ​។​

​    ​បុរស​ស៊យ Murray ឥឡូវ​បាន​ចាញ់​ការប្រកួត​ពានរង្វាន់​ធំៗ​ចំនួន​ប្រាំបី​លើក​នៃ ១០ លើកចុងក្រោយ ដែល​ការ​ប្រ​កួ​ទាំងនោះ​គឺជា​មួយ Djokovic និង Roger Federer៕

 

adverise with khmeread

មតិយោបល់