adverise with khmeread 1

​តើ Leicester អាច​ដូច Blackburn កាលពី​រដូវ​កាល ១៩៩៤/៩៥ ទេ​?

    ​ក្លឹប Paris Saint-Germain កំពុង​ព្យាយាម​នាំ​កីឡាករ N'Golo Kante ទៅ​ប្រទេស​បារាំង​វិញ​ជាមួយ​ការស្នើ​កុងត្រា​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​។​

​    ​ក្រុម Leicester បាន​នឹង​កំពុង​ព្យាយាម​បញ្ឈប់​ការតាមប្រមាញ់​របស់​ក្រុម​ធំៗ​បន្ទាប់ពី Arsenal បាន​ឈានទៅដល់​ការយល់ព្រម​លើ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ Jamie Vardy ដែលមាន​តម្លៃ ២០ លាន​ផោន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​    ​Kante ក៏មាន​តម្លៃ​ខ្លួន ២០ លាន​ផោន​ដែរ​ហើយ​ក្រុម PSG មាន​គោលបំណង​នាំ​ខ្សែបម្រើ​ការពារ​រូបនេះ​ទៅ​ក្របខ័ណ្ឌ Ligue 1​។ ចំណែកឯ Chelsea ក៏​ចាប់អារម្មណ៍​ដែរ​ប៉ុន្តែ Kante មិនទាន់​សម្រេចចិត្ត​អ្វី​នូវឡើយ ប៉ុន្តែ​គេ​ដឹងថា គាត់​នឹង​រង់ចាំ​ដល់​ព្រឹត្តិ​យូរ៉ូ ២០១៦ បញ្ចប់​។ ពីមុន Arsenal និង Manchester City ក៏មាន​ចំណាប់អារម្មណ៍​ទិញ Kante ដែរ ប៉ុន្តែ​ក្លឹប​ទាំងពីរ​បាន​ពង្រឹង​ប្រព័ន្ធ​បម្រើ​ការពារ​របស់ខ្លួន​រួច​បាត់ទៅហើយ​។​

​    ​ស្របពេល​នេះដែរ Vardy កំពុង​ពិចារណា​ថា​តើ​គួរ​ទៅ​ក្លឹប Arsenal ឬ​យ៉ាងណា ប៉ុន្តែ Olivier Giroud ជឿថា ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​ប្តេជ្ញាចិត្ត​រួចទៅហើយ​ដើម្បី​លេង​កាំភ្លើង​ធំ​ហើយ​គាត់​ក៏​ត្រូវបាន​ស្វាគមន៍​រួចរាល់​ផងដែរ​។​

​    ​ទោះយ៉ាងណា Leicester នៅមាន​ជម្រើស​ដើម្បី​ជំនួស Vardy ខណៈ​ពួកគេ​កំពុង​ចរចា​ជាមួយ​ក្លឹប CSKA Moscow ជុំវិញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Musa និង​កីឡាករ Islam Slimani របស់​ក្រុម Sporting Lisbon៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់