adverise with khmeread 2.1

ឃាត់ក្រុមជួញដូរគ្រឿងញៀន៤នាក់នៅក្រុងព្រះសីហនុ

     ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​នាយ​ប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​នៅក្នុង​ខណ្ឌ​ស្ទឹងហាវ ដកហូត​វត្ថុតាង​ម្សៅ​ស​ថ្លា មួយចំនួនធំ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ៤​នាក់  ទី​១-​ឈ្មោះ ពៅ ថា​ណាក់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​១ ឃុំ កំ​ពេញ ទី​២-​ឈ្មោះ ពោល ចន្ថា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​៤ ឃុំ​ទំនប់រលក ទី​៣- ឈ្មោះ ដុល ណា​ចា ហៅ​ទូច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​៤ ឃុំ​ទំនប់រលក និង​ទី​៤- ឈ្មោះ ព្រហ្ម ចាន​ត្រា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខ របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​៤ ឃុំ​ទំនប់រលក​។​

   ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​សួរចម្លើយ និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់