adverise with khmeread Image 64

បង្កើនល្បឿន​អ៊ី​ន​ធឺ​ណេ​ត​បី​ដង​ជាមួយនឹង​ល្បិច​ធម្មតា​មួយ​នេះ​!

    ​យើងទាំងអស់គ្នា​ប្រើ​អ៊ី​ន​ធឺ​ណេ​ត ហើយ​យើង​ប្រើ​វា​គ្រប់ពេលវេលា​ទាំងអស់​។ មិន​ថា​អ្នក​នៅផ្ទះ ឬក៏​កន្លែងធ្វើការ ការ​មាន​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​និង​ប្រសិទ្ធភាព​ខ្ពស់​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​យើង​។ ល្បឿន​យឺត​និង​ការតភ្ជាប់​ខ្សោយ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​តានតឹង​។​

​    ​ប៉ុន្ដែ​ឈប់​បារម្ភ​ទៅ ពីព្រោះ​អត្ថបទ​មួយ​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​បង្កើនល្បឿន​អ៊ី​ន​ធឺ​ណេ​ត​ដ៏​ទៅ​បី​ដង គ្រាន់តែ​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ​។​

​    ​- មិនគួរ​ដាក់ Router នៅលើ​វត្ថុ​លោហៈធាតុ ទូទឹកកក ឬក៏​ម៉ាស៊ីន Microwave ទេ ព្រោះ​របស់​ទាំងអស់នេះ​ធ្វើឱ្យ​អ៊ី​ន​ធឺ​ណេ​ត​យឺត​និង​សញ្ញា​ខ្សោយ​។​
​    ​- គួរ​ដាក់ Router នៅក្បែរ​កុំព្យូទ័រ និង​ទូរស័ព្ទ​​បំផុត​។​
​    ​- គួរតែ​ដាក់ Router នៅ​កម្ពស់ ២ ទៅ ៣ ម៉ែត្រ​។​
​    ​- កំមរ​ដី​ក្នុង Router ក៏​អាច​បណ្ដាលឱ្យ​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត​ដែរ​។ គួរ​បោសសម្អាត​ពីរដង​ក្នុង​សប្ដាហ៍​។​
​    ​- ដាក់ Router ឱ្យ​ឆ្ងាយ​ពី​ក្នុង​ហ្វូងមនុស្ស​។ អ្នកវិទ្យាសាស្ត្រ​និយាយថា Wi-Fi យឺត​បណ្ដាលមកពី​ជាតិ​ទឹក​ក្នុង​ខ្លួន​មនុស្ស ៦០ ភាគរយ ដូច្នេះ​វា​អាច​បង្អាក់​ឱ្យ​សញ្ញា​ខ្សោយ​បាន​៕

adverise with khmeread
ប្រភព៖ tophealthylifeadvices

អ្នកនឹងចូលចិត្ត

មតិយោបល់