adverise with khmeread 1

The Greatest! សាកសព​ស្តេច​ប្រដាល់ Muhammad Ali បាន​មកដល់​ស្រុកកំណើត​

    ​សព​របស់​អតីត​ស្តេច​អ្នក​ប្រដាល់​របស់​ពិភពលោក Muhammad Ali បានធ្វើ​ដំណើរ​ទៅដល់​ស្រុកកំណើត​នៃ​ទីក្រុង Louisville របស់គាត់​ហើយ ជា​កន្លែង​ដែល​គាត់​នឹង​សម្រាក​យ៉ាង​ស្ងប់​សុខ​ជា​រៀងរហូត ខណៈដែល​ទីក្រុង​ទាំងមូល​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​វីរៈបុរស​របស់​ពួកគេ​។​

​    ​កាលពី​ថ្ងៃអាទិត្យ យន្តហោះ​មួយគ្រឿង​បាន​ដឹក​សាកសព​របស់​វីរៈបុរស​ប្រដាល់​ពីរ​ដ្ឋ Arizona ជា​កន្លែង​ដែល​គាត់​បាន​ចែក​ឋាន នៅមុន​ពិធី​ដង្ហែ​បុណ្យសព​ជា​សាធារណៈ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​។

​    ​យន្តហោះ​ផ្ទាល់ខ្លួន​នេះ​បាន​ចុះចត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Louisville នា​អំឡុង​ម៉ោង ៤:៣០​នាទី​ល្ងាច (​សហរដ្ឋអាមេរិក​) ។ អ្នកនាំពាក្យ​របស់​ក្រុមគ្រួសារ​សព​លោក Bob Gunnell និយាយថា Ali បាន​អមដោយ​ភរិយា​របស់លោក គឺ​អ្នកស្រី Lonnie រួមទាំង​សមាជិក​នៃ​គ្រួសារ និង​មិត្តភក្តិ​ដទៃទៀត​។ គាត់​បាន​បន្តទៀតថា សាកសព​បានធ្វើការ​ដ​ង្ហែ​ទៅដល់​ផ្ទះ​បុណ្យសព​ហើយ​។​

​    ​តាម​សេចក្តីរាយការណ៍​ប៉ូលិស​បាន​ហែហម​មឈូស ដែល​គ្រប​ដោយ​ក្រណាត់​ខ្មៅ​ដែលមាន​អក្សរ​គម្ពីរ​អារ៉ាប់​ពណ៌​ចម្រុះ លាយឡំ​នៅលើ​ពី​ក្រណាត់ ដែល​បាន​ដង្ហែ​ពី​ព្រលានយន្តហោះ​ទៅផ្ទះ​សព​។​
​    ​
​    ​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​បី​សម័យកាល និង​ជា​សកម្មជន​សិទ្ធិមនុស្ស​រូបនេះ បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃ​យប់​ថ្ងៃ​សុក្រ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ក្នុង​វ័យ ៧៤​ឆ្នាំ បន្ទាប់ពី​មាន​បញ្ហា​សុខភាព​ដ៏​ស្មុ​គ្រ​ស្មាញ​ក្រោយពី​បាន​តស៊ូ​ជាមួយនឹង​ជំងឺ Parkinson's ជា​យូរ​មកហើយ​នោះ​។​

​    ​កូនស្រី​ឈ្មោះ Hana បាន​សរសេរ​លើ Twitter ថា "​យើង​ពិតជា​ឈឺចាប់​។ ប៉ុន្តែ​ពួកយើង​សប្បាយចិត្ត​ដែល​ឥឡូវនេះ​ឪពុក​របស់​យើង​មាន​សេរីភាព​ឡើងវិញ (​ទៅ​ឋាន​ស្ងប់​សុខ​)"៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់