adverise with khmeread Cdc2ea6b 692c 45eb b7cb 78c8b6fc4fc9

ឃាត់​ជនជាតិ​យួន​ម្នាក់​លួច​អាយ​ផេ​ត​នៅ​ផ្សារ​រាត្រី​

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​វត្តភ្នំ​ឃាត់ខ្លួន​ពីបទ​លួច​អាយ​ផេ​ត​មី​នី​នៅ​ចំណុច ផ្សារ​រាត្រី​ខាងត្បូង​តូប​លេខ​៣៧ ភូមិ​ទី​០៨  ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​យប់​នៅ​ថៃ្ង​ទី០៥ មិថុនា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ កង សុខ​ហៀ​ង ភេទ​ប្រុស អាយុ១៨ឆ្នាំ​ ជនជាតិ​យួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ដេក​លើ​បែ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ  រាជធានី​ភ្នំពេញ​។​

    វ​ត្តុ​តាង​ចាប់យក​៖ iPad Mini​ ពណ៌​ស​ចំនួន​មួយគ្រឿង​ដែលជា​របស់​ជនរងគ្រោះឈ្មោះ សាត សុធន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជន ជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​ទូរគមនាគមន៍​ទូរស័ព្ទ​កាំ​មី​ត​តែ​ល​ស្នាក់នៅ​ផ្ទះជួល​លេខ ១៥D ភូមិ​ដំណាក់​ធំ​ផ្លូវ​វេ​ង​ស្រេង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​បានប្រគល់​ឱ្យ​ជនរងគ្រោះ វិញ​ហើយ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌដូនពេញ  ដើម្បី​កសាង​សំណុំរឿង​តាម​និ​តី​វិធី​។​

    គួររំលឹកថា មាន​ជនរងគ្រោះ​ច្រើន​នាក់​បាន​ចូល​ផ្សារ​រាត្រី​ត្រូវ​ចោរ​វះ​កាបូប​លួច​យក​ទ្រព្យសម្បត្តិ  ហើយ​ជនរងគ្រោះ​ភាគច្រើន​មិនបាន​ដាក់ពាក្យ​បណ្តឹង​ឡើយ ដោយសារតែ​ពេលវេលា​និង​មិន​មិនសូវ​ជឿ​លើ​សមត្ថកិច្ច៕​

adverise with khmeread

មតិយោបល់