adverise with khmeread 89db5bd6 cf83 483c b34a b8638e73a8b4

លួច​ម៉ូតូ​បាន​ហើយ​គេច​មិន​រួច​ពី​ខ្នោះ​ប៉ូលិស​

    បាត់ដំបង ៖ ប៉ូលិស​ស្រុក​សំពៅ​លូន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ត្រួតពិនិត្យ​នៅលើ​ដងផ្លូវ​ជាតិ​៥៧B ​នៅ​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុ​សំពៅ​លូន​ ខេត្តបាត់ដំបង​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៥​ មិថុនា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និ​យ​យ​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ផល សុ​ភឿ​ត ភេទ​ប្រុស អាយុ៣៣​ឆ្នាំ​រស់នៅ​ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ពីបទ​លួច​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ថ្ងៃទី០២​ មិថុនា​ ឆ្នាំ២០១៦​ ដកហូត​ម៉ូតូ​1​គ្រឿង​និង​ទូរ​សព្ទ័​ដៃ​1​គ្រឿង​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​សាំង សាត ​ភេទ​ប្រុស អាយុ៧៩​ឆ្នាំ ​រស់នៅ​ភូមិ​ចំការ​ល្ហុង ​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។​

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់