adverise with khmeread 5224aa6b 8937 4e93 bc4a a43544882815

បើករថយន្ត​រេ​ចង្កូត​ធ្លាក់ប្រឡាយ​ក្រឡាប់​របួសធ្ងន់​ម្នាក់

     ឧ​ត្ត​រ​មានជ័យ ៖ រថយន្ដ​សាំង​យ៉ុង​ដឹក​ម្ទេស​មួយគ្រឿង បើក​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​បណ្ដាល ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ នៅលើ​កំណត់​ផ្លូវជាតិ​លេខ​៦៧B ស្ថិតនៅ​ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

     សាក្សី​បានឱ្យដឹងថា រថយន្ត​ម៉ាក​សាំង​យ៉ុង​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-9581 ដឹក​ម្ទេស​យកទៅលក់​នៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ដល់​ចំណុចខាងលើ​អ្នកបើកបរ​ទំនង​ងងុយដេក បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​បណ្ដាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​។​

    ក្រោយ​កើតហេតុ អ្នកបើកបរ ឈ្មោះ ឆេង ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​ស្រុក​កោះធំ ខេត្តកណ្តាល បាន​រងរបួស​ធ្ងន់​ត្រូវបាន​សម​ត្ថកិច្ច​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ និង​រថយន្ត​ត្រូវ​ខូចខាត​ប្រហែល​យ៉ាងដំណំ ៕

adverise with khmeread

មតិយោបល់