adverise with khmeread C33aa2b3 53af 4a2f 8c13 d681a01b6d89

កំពុង​ដេក​សុខៗ​បែកពពុះមាត់​ស្លាប់​

     កណ្តាល ៖ មាន​ករណី​បុរស​មនាក់​បា​ស្លាប់​កាលពី ថ្ងៃទី ០៥​មិថុនា​ឆ្នាំ​២០១៦វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ភូមិ​ទន្សា​ស្វិត  ឃុំ​ឈ្វាំង ស្រុក​ពញាឮ​ខេត្តកណ្តាល ​ហើយបើតាម​សមត្ថកិច្ច​ពិនិត្យ​រួច​បញ្ជាក់ថា ស្លាប់​សារ​គាំងបេះដូង  ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ផន​.​ភឿន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

   ប៉ូលិស​បន្តថា  នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​បានមក​ដេក​លើផ្ទះ​បងថ្លៃ​.​ឈ្មោះ​ម៉ិច  ម៉ុ​ន នៅ​ភូមិ​កើតហេតុ​ពេលនោះ​ក្មួយ​នៅក្រោម​ផ្ទះ​ឃើញ​ទឹកនោម​ហូរ​ស្រក់ពីលើផ្ទះ​មកក្រោម​ក៏​រត់​ឡើងទៅ​មើល​លើផ្ទះ​ឃើញ​ជនរងគ្រោះ​បែក​ប្រពុះ​មាត់​ហើយក៏​ទៅ​ហៅ​បងប្អូន​និង​ប្រពន្ធ​នាំគ្នា​យកទៅ​ផ្ទះ​របស់គាត់​វិញ​។ លុះ​មកផ្ទះ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

     ពេល​ទទួល​ព័​ត៏​មាន​ភ្លាម​ប៉ុស្តិ៍​និង​ជំនាញ ទៅដល់​កន្លែងកើតហេតុ​ដោយមាន​អាជ្ញាធរ​ពាក់​ព​ន្ធ័​ចូលរួម  ។ ក្រោយមក​ជំនាញ​ធ្វើការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​បានសន្និដ្ឋានថា​ខ្លួន​សព​ឃើញថា ពុំមាន​ស្លាកស្នាម​អ្វី​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ​មែន  ។​

     បច្ចុប្បន្ន​សព​បានប្រគល់​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់