adverise with khmeread Untitled 1

រន្ទះបាញ់​ឆ្នាំនេះ​កាច​! បាញ់សម្លាប់​បុរស​ម្នាក់​ខណៈ​កៀងគោ​ឱ្យចូល​ក្រោល​

   បន្ទាយមានជ័យ ៖ មាន​ករណី​រន្ទះបាញ់​បុរស​ម្នាក់​បណ្តាលឱ្យ​ស្លាប់​នៅ​កណ្តាល​វាលស្រែ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង  ហើយ​បុរស​នោះ​កៀងគោ​ចូល​ក្រោល​កាលពីល្ងាច​ថ្ងៃទី​០៥​ខែមិថុនា​ឆ្នាំ​២០១៦  នៅ​ភូមិ​ថ្មី​ខាងជើង ឃុំ​ណាំតៅ​ខេត្តបន្ទាយមានជ័យ ។​

     សមាជិកគ្រួសារ​បានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សៅ ធឿ​ត ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​គាត់​បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​ដេញគោ​ឱ្យចូល​ក្រោលខណៈ​ឃើញ​មេឃ​ភ្លៀង​ខ្លាំងពេក​។​តែ​ពេលដែល​គាត់​ដើរ​ចេញពីផ្ទះ​បាន​ច​ម្ងា​ប្រហែល​១៨០​ម៉ែត្រ​ដល់​ចំណុច​វាលស្រែ​ក៏​បានឮ​សម្លេង​រន្ទះបាញ់​ផាំង​ហើយ​បុរស​នោះ​ក៏ដួល​ស្លាប់​ភ្លាមៗ​កណ្តាល​ភ្លៀង​ក្នុង​វាលស្រែ​តែម្តង​។​សព​ត្រូវបាន​ក្រុមគ្រួសារ​លើកយក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​។​

   សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ករ​ណី​រន្ទះបាញ់​បាន​កើតមានឡើង​ចំនួន​៧​លើក​មកហើយ បានសម្លាប់​មនុស្ស​ចំនួន​៦​នាក់មានតែ​ម្នាក់​គត់​ដែល​រួចផុត​ដោយ​គ្រាន់តែ​ឆេះ​សក់​ប៉ុណ្ណោះ ៕​

adverise with khmeread

មតិយោបល់