adverise with khmeread 7ff8818b 69b6 4f34 ac75 d9f02dd0d864

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ដើម​ក្រសាំង​ចោល​ប្រពន្ធ​កូន​យ៉ាងអាថ៌កំបាំង​

      ភ្នំពេញ​៖ កូនប្រុស​ស្រី ៣ នាក់​ត្រូវ​កំព្រា​ឪពុក នឹង​ប្រពន្ធ​ក្លាយជា​ស្ដ្រី​មេម៉ាយ​ក្រោយពេល​ប្ដី​របស់គាត់​បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ដោយ​មិន​មូលហេតុ​ដោយបន្សល់​កូនប្រុស​ស្រី ៣ នាក់​កំព្រា និង​ប្រពន្ធ​ក្លាយជា​ស្ដ្រី​មេម៉ាយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៦ក្នុងភូមិ​តាំង​រនាម សង្កាត់ ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

   ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ឈ្មោះ ញឹម សុវណ្ណារ៉ា ភេទ​ស្រី អាយុ ៣៤ ឆ្នាំ មានមុខ​របរ​លក់​បាយ​មុខ​រោងចក្រ ហើយ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​រៀបរាប់ថា ប្ដីរបស់គាត់​ឈ្មោះ សេង ចន្ថា អាយុ ៣៧ ឆ្នាំ មានមុខ​របរ​លក់​បាយ​មុខ​រោងចក្រ​។ កាលពី ថ្ងៃ​សៅរ៍ ទី ៤ មិថុនា ឆ្នាំ ២០១៦ ប្ដី​របស់គាត់​បាន​យក​រ៉ឺម៉ក​ដឹក​ធ្យូង​ទៅ​លក់នៅ​ខេត្ដ​តាកែវ​តែ​លក់​មិន​ដាច់​ព្រោះ​គេ​ឱ្យ​ថោក​ពេក ក្រោយមក​ប្ដី​របស់គាត់​បាន​ត្រឡប់មកផ្ទះ​វិញ​ធម្មតា​។​

     លុះ​មកដល់​ថ្ងៃកើតហេតុ​ប្ដី​របស់គាត់​បាន​ក្រោក​តាំងពី ម៉ោង ២ និង​៣០​នាទី​ខុសពី​រាល់ថ្ងៃ​តែ​គាត់​មិន​ចាប់អារម្មណ៍​។ លុះ​មកដល់​ម៉ោង​ប្រមាណ​ជា ៣ ឪពុករបស់គាត់​បាន​ស្រែកសួរ​គាត់​ថា "​នាង​ហា​ហេតុ​អី​មិនឃើញ​ប្ដី​ឯង​ចុះ​ដាំបាយ "​។ ភា្ល​ម​នោះ​គាត់​បាន​ឆ្លើយថា​ប្ដី​របស់ខ្ញុំ​គាត់​បាន​ក្រោក​ចុះទៅ​តាំងពី​ម៉ោង ២​កន្លះ​ម្ល៉េះ​។​

    ភ្លាមនោះ​ប្រពន្ធ​គាត់ និង ឪពុក​របស់គាត់​បាន​ដើររក ទាំង​ក្នុង​បន្ទប់ទឹក​ក៍​មិនឃើញ ហើយ​បាននាំគ្នា​ទៅ​ដើររក​នៅក្រោយ​ផ្ទះ ខណៈនោះ​បានឃើញ​ប្ដី​របស់គាត់​ចងកសម្លាប់ខ្លួន​នៅ​ដើម​ក្រសាំង​ក្រោយ​ផ្ទះ​ទើប​បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​តែម្ដង​។​

     ក្រោយពេល​កើតហេតុ​ខាង​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង ហើយ​បានធ្វើ​កោសល្យវិច័យ​ទើប​បញ្ជាក់ថា​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ចងកពិតប្រាកដ​មែន បន្ទាប់មក​បានប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់