adverise with khmeread 34f5698c00000578 0 image a 1 1465173132107

ពស់​សម្រុក​ឡើងគោក​ក្នុង​គ្រោះទឹកជំនន់​នៅ​អូស្ត្រាលី​

    ​នេះ​គឺជា​រូបភាព​មិនគួរ​ឱ្យ​ជឿ​នៃ​ពស់​ពិស​ដ៏​ធំ​មួយ​កំពុង​ហែល​ទឹក​ឡើងមក​លើផ្លូវ​មួយ បន្ទាប់ពី​គ្រោះទឹកជំនន់​នៅ​ប្រទេស​អូស្ត្រាលី​។​

​    ​មាន​ខ្មោច​ពស់​ជាច្រើន​ត្រូវបាន​ប្រទះឃើញ​អណ្ដែត​ក្បែរ​មាត់ទឹក​នៅ​ស្ពាន Yarramundi ភាគ​ខាងជើង​តំបន់ Richmond ដែលជា​តំបន់​ជនបទ​មួយ​នៅ​ឆ្ងាយ​ពី​ទីក្រុង Sydney ៧០ គីឡូម៉ែត្រ​។​

​    ​ព្យុះ​ដ៏​សាហាវ​មួយ​បាន​ទម្លាក់​ទឹកភ្លៀង​នៅ​កម្រិត ១៥០ មិល្លីម៉ែត្រ​ក្នុង​ទីក្រុង Sydney ក្នុងអំឡុងពេល ២៤ ម៉ោង​និង​តំបន់​ជាច្រើន​បាន​រងគ្រោះ​ទឹកជំនន់ ខណៈ​ច្រាំងទន្លេ​ជាច្រើន​បាន​បាក់​ក្នុង​សប្ដាហ៍​នេះ​។​

​    ​អ្នកជំនាញ​រំពឹងថា​ស្ថានភាព​នេះ​នឹង​នាំ​សត្វ​ពស់ សត្វ​កវែង និង​សត្វ​គ្មាន​ម្ចាស់​ចេញ​ឡើងគោក​ក្នុង​សប្ដាហ៍​។ ដី​ស្ងួត​ក្នុង​តំបន់​ប្រជាជន​រស់នៅ​គឺជា​មុខសញ្ញា​របស់​សត្វ​ទាំងអស់នេះ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់