adverise with khmeread 5 reasons

ហេតុផល ៥ ដែលអ្នកមិនត្រូវខ្វល់ពីអ្វីដែលអ្នកដទៃនិយាយពីការស្លៀកពាក់របស់អ្នក

មនុស្សទូទៅចូលចិត្តនិយាយគ្នាថាតើអ្វីដែលអ្នកស្លៀកពាក់ជះឥទ្ធិពលលើរបៀបដែលអ្នកដទៃមើលមកអ្នកដែរឬក៏អត់។ ឆ្លងកាត់ជាច្រើនសតវត្សរ៍ ឧស្សាហកម្មសម្លៀកបំពាក់បានវិវត្តន៍ប្រែក្លាយជាឧស្សាហកម្មរកប្រាក់រាប់ពាន់លានដុល្លារ។ ពិភពម៉ូតសម្លៀកបំពាក់បានជះឥទ្ធិពលយ៉ាងច្រើនមកលើប្រភេទឈុតសម្លៀកបំពាក់ដែលយើងស្លៀកពាក់ តែគ្មានអ្វីអាចជាប់លាប់រហូតបាននោះទេ។ ទោះបីយ៉ាងណា អ្វីដែលមិនផ្លាស់ប្តូររហូតនោះគឺថាយើងត្រូវតែស្លៀកពាក់ជានិច្ច និងព្យាយាមធ្វើឲ្យពិភពលោកជុំវិញខ្លួនរៀងរាល់ថ្ងៃមានការចាប់អារម្មណ៍។  

ជាការពិត នឹងគ្មានអ្វីជាបញ្ហានោះទេប្រសិនបើគ្រប់គ្នាកុំបន្តបារម្ភពីការរំខាន និងការបញ្ចេញយោបល់របស់បណ្តាញផ្សព្វផ្សាយអំពីប្រភេទសម្លៀកបំពាក់ណាដែលយើងត្រូវតែស្លៀកពាក់។ វាមិនមែនជារឿងស្រួលក្នុងចិត្តទេដែលព្យាយាមផ្លាស់ប្តូរជីវិតរបស់យើងទៅតាមពួកអ្នកហ៊ឺហា ដែលគិតថាពួកគេមានតម្លៃជាងអ្នកដោយសារតែអ្វីដែលពួកគេកំពុងស្លៀកពាក់។   

ប្រសិនបើលោកម៉ាក ហ្សាក់ឃឺបឺក (Mark Zukerberg) ស្ថាបនិកហ្វេសប៊ុកអាចរីករាយជាមួយនឹងការស្លៀកពាក់ឈុតដដែលៗសឹងរាល់ថ្ងៃ ដូច្នេះរឿងអីយើងត្រូវបារម្ភពីអ្វីដែលអ្នកដទៃនិយាយអំពីអ្វីដែលយើងស្លៀកពាក់នោះទេ។ 

១- វាទាមទារភាពក្លាហានណាស់ដើម្បីស្លៀកពាក់អ្វីដែលអ្នកចង់
លោកស្រី ខូខូ ឆានែល (Coco Chanel) អ្នករចនាម៉ូតសម្លៀកបំពាក់សញ្ជាតិបារាំងបាននិយាយថា "ទង្វើដ៏ក្លាហានបំផុតគឺការដែលនៅតែអាចគិតពីខ្លួនឯងឲ្យបានខ្លាំង"។ 

រឿងមួយអំពីម៉ូតសម្លៀកបំពាក់គឺថាការស្លៀកពាក់អ្វីដែលអ្នកចង់គឺទាមទារសេចក្តីក្លាហានណាស់។ មនុស្សគោរពណាស់អ្នកដែលស្លៀកពាក់អ្វីដែលពួកគេចង់។ រឿងតែមួយគត់នៅក្នុងបញ្ហានេះគឺថាអ្នកត្រូវតែបង្ហាញភាពក្លាហានដើម្បីទទួលយកនូវការគោរពនេះ។ 

២- វាបង្ហាញថាអ្នកមិនមែនមិនស្រណុកក្នុងចិត្តនោះទេ
អ្នករចនាម៉ូតសម្លៀកបំពាក់អាមេរិក លោក រាល់ហ្វ៍ ឡួរ៉ង់ (Ralph Lauren) បាននិយាយថា "ម៉ូតសម្លៀកបំពាក់មិនមែនចាំបាច់ទាល់តែម៉ាកល្បីទេ។ វាមិនមែនទាល់តែម៉ាកល្អទេ។ វាគឺសំដៅលើអ្វីៗដែលកើតចេញពីខ្លួនអ្នកនោះឯង"។ 

តម្លៃខ្លួន និងការគោរពរបស់អ្នកមិនគួរត្រូវបានកំណត់ដោយអ្វីដែលអ្នកដទៃនិយាយនោះទេ។ ការស្លៀកពាក់ដើម្បីតម្រូវតាមទម្រង់ឬបែបផែនជីវិតសព្វថ្ងៃអាចមានន័យថាអ្នកពុំមានភាពស្រួលក្នុងចិត្ត ឬអ្នកកំពុងមានភាពទន់ជ្រាយ។ ហើយអ្វីដែលអ្នកស្លៀកពាក់អាចកំណត់អត្តសញ្ញាណរបស់អ្នកបានពីក្នុងចំណោមមនុស្សទូទៅ។ ក្នុងសេណារីយ៉ូបែបនេះ អ្នកត្រូវតែបញ្ចុះបញ្ចូលខ្លួនឯងថាអ្នកនឹងមិនខ្វល់អ្វីទាំងអស់មុនពេលអ្នកចាប់ផ្តើមខ្វាយខ្វល់ពីអ្វីដែលគេនិយាយ។ 

៣- អ្នកជាមនុស្សពូកែច្នៃប្រឌិត
អ្នករចនាម៉ូត អាឡិចសង់ឌ័រ ម៉ាកឃ្វីន (Alexander McQueen) បាននិយាយថា "ខ្ញុំគិតថាទីណាក៏មានសម្រស់របស់វាដែរ។ អ្វីដែលមនុស្ស "សាមញ្ញ" យល់ឃើញថាអាក្រក់ ខ្ញុំអាចមើលឃើញអ្វីដែលជាសម្រស់នៅក្នុងវាបាន"។ 

មនុស្សជាច្រើនមិនចង់សាកល្បង ឬចង់ច្នៃប្រឌិតនោះទេ។ ពួកគេខ្លាចការធ្វើបែបនេះ ព្រោះពួកគេមានអារម្មណ៍ថាការប្រឹងប្រែងរបស់ពួកគេអាចនឹងអសារបង់ឥតប្រយោជន៍។ ការដែលចេះច្នៃប្រឌិតជាមួយនឹងអ្វីដែលអ្នកស្លៀកពាក់អាចជះឥទ្ធិពលវិជ្ជមានលើភាពជឿជាក់របស់អ្នក និងបង្ហាញថាឈុតរបស់អ្នកស្លៀកពាក់មានស្តាយទាន់សម័យបែបណា។ 

៤- អ្នកឲ្យតម្លៃថាខ្លួនឯងជានរណា
អ្នករចនាម៉ូត បេតសី ចនសុន (Betsey Johnson) បាននិយាយថា "នារីមិនមែនស្លៀកពាក់សម្រាប់បុរសនោះទេ។ ជាការពិតណាស់ ពួកគេស្លៀកពាក់សម្រាប់ខ្លួនគេម្នាក់ៗ។ ប្រសិនបើនារីស្លៀកពាក់សម្រាប់បុរស នោះពួកគេច្បាស់ជាត្រូវដើរស្រាតគ្រប់ពេលវេលាជាមិនខាន"។ 

អ្នកមិនគួរឲ្យការបញ្ចេញមតិរបស់អ្នកដទៃកំណត់ថាតើអ្នកជានរណានោះទេ។ អ្នកគួរដឹងថា ការបញ្ចេញយោបល់របស់មនុស្សអំពីស្តាយសម្លៀកបំពាក់របស់អ្នកអាចមានការប្រែប្រួល។ មួយនាទីពួកគេនិយាយអ្វីមួយដែលអវិជ្ជមាន ហើយមួយនាទីបន្ទាប់ទៀតពួកគេបែរជាងាកមើលអ្វីផ្សេងទៅវិញ។ ការបញ្ចេញយោបល់បែបនេះគឺមានលក្ខណៈបណ្តោះអាសន្នទេ ហើយក៏មិននៅជាប់លាប់យូរនោះដែរ។ អ្វីដែលនៅជាប់លាប់យូរ និង គ្មានដែនកំណត់គឺលក្ខណៈពិសេសប្លែកពីគេរបស់អ្នក​ ហើយអ្នកគួរតែរៀនឲ្យតម្លៃលើរឿងនេះ។ 

៥- អ្នកគឺជាអ្នកកំណត់និន្នាការ
លោក ជីអាននី វើសេស (Gianni Versace) បាននិយាយថា "កុំជោរតាមគេ។ កុំធ្វើឲ្យម៉ូដសម្លៀកបំពាក់យកឈ្នះលើខ្លួនអ្នក ប៉ុន្តែអ្នកត្រូវសម្រេចចិត្តថាតើអ្នកជានរណា និងអ្វីដែលអ្នកចង់បង្ហាញតាមរបៀបដែលអ្នកស្លៀកពាក់ និងរស់នៅ"។ 

បើអ្នកចង់ដឹកនាំគេ អ៊ីចឹងអ្នកគួរតែឈប់ដើរតាមគេ។ ព្រោះមិនថាអ្នកចង់បានវាឬក៏អត់ទេ ការស្លៀកពាក់ខុសពីគេនឹងធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍។ សូម្បីស្ត្រីចាសជរាក៏នឹងរីករាយចូលមកប្រាប់អ្នកដែរថា អ្នកបានធ្វើឲ្យគាត់ចាប់អារម្មណ៍ណាស់។ នៅពេលអ្នកស្លៀកពាក់ខុសពីគេ អ្នកទាក់ទាញមិនត្រឹមតែចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែថែមទាំងភាពរីករាយ និងការកម្សាន្តទៀតផង។ តើនរណាទៅដែលមិនចង់ឲ្យខ្លួនឯងមានអារម្មណ៍ថាសំខាន់នោះ?

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់