adverise with khmeread Index1

កៅឆាយថ្ងៃបុណ្យគ្រីស្មាស ឆក់កាបូបស្ត្រីបរទេសជាប់ខ្នោះប៉ូលិស

    ភ្នំពេញ ៖ ក្មេងស្ទាវ​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បឹង​កេងកង​១​ល្បាត​ជួប​ដេញចាប់បាន​ភ្លាមៗ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ស្ត្រី​ជនជាតិ​បរទេស​មិនបាន​សម្រេច​រួចមក​។​
    សកម្មភាព​ឆក់​កាបូប​នេះ​គឺ​ចំ​ថ្ងៃបុណ្យ​គ្រី​ស្មាស​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខផ្ទះ​លេខ​២៩​ផ្លូវ​លេខ​៣០២​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​
   ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​លី ជិន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​ខ្ទម​ក្រោយ​វត្ត​ច្បារអំពៅ សង្កាត់​ច្បារអំពៅ​២​ខណ្ឌ​ច្បារអំពៅ​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​NEX​ស្លាក​លេខ​ភ្នំពេញ​1DD-0735​និង​ឈ្មោះ​ជា រដ្ឋា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​១១​ផ្លូវលំ​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​ជា​អ្នក​ឆក់​។​
    ប៉ូលិស​បន្តថា ខណ​:​ពេល​ស្ត្រី​បរទេស​២​នាក់​កំ​ពូ​ង​ដើរ​តាមផ្លូវ​លេខ​៣០២​ស្រាប់តែ​ជនល្មើស​បើក​ម៉ូតូ​ពី​ទិសខាងកើត​ក៏​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ស្ត្រី​បរទេស​តែ​មិនបាន​សម្រេច ហើយ​ជនរងគ្រោះ​បាន​ស្រែ​ឆោឡោ​ស្របពេល​ប៉ូលិស​ល្បាត​ឃើញ​ដេញចាប់បាន​នៅ​ចំណុច​ផ្លូវ​២០៥​សង្កាត់​ទួល​ស្វាយព្រៃ​១​រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​។​ចំណែក​ស្ត្រី​បរទេស​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ ព្រោះ​ឆក់​មិនបាន​សម្រេច​៕​

adverise with khmeread

មតិយោបល់