1

​ស្នេហា​មិន​ប្រកាន់​អាយុ​! តារា​ចិន​អាយុ​៣៣​សុំ​រៀបការ​ជាមួយ​តារា​ហុងកុង​កាត់​វៀតណាម​អាយុ​៤៥​នៅលើ​ឆាក​បន្ត​ផ្ទាល់​ផ្អើល​ទស្សនិកជន

​    ​តារា​សម្តែង​ហុងកុង​ដែល​ធ្លា​ប់រៀប​អា​ពា​ហ៍​អា​ពា​ហ៍​ជាមួយនឹង​ជនជាតិ​កាណាដា​ពីរលើក​កន្លងមក Christy Chung វ័យ ៤៥​ឆ្នាំ បាន​រកឃើញ​ស្នេហា​ម្តងទៀត ដែល​ម្តងនេះ​គឺ​ស្ថិតនៅក្នុង​កម្មវិធី​ណាត់​គូស្នេហ៍​ជាមួយនឹង​តារ​សម្តែង​ចិន Zhang Lunshuo វ័យ ៣៣​ឆ្នាំ​។​

​    ​យោងតាម​គេហទំព័រ Apple Daily កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ គាត់​បាន​សុំ​នាង​រៀបការ​នៅក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍ Hubei TV នៅក្នុង​កម្មវិធី Perhaps Love​។​

​    ​គាត់​បានចាប់ផ្តើម​ដោយ​ការ​ច្រៀង និង​រាំ ដោយនៅ​ពីក្រោយ​គាត់​មាន​អ្នករាំ​អម​បួន​អ្នក ហើយ​និង​មាន​រូបនាង​អង្គុយ​នៅលើ​ឆាក​ស្ថិតក្នុង​ការសម្តែង​រប​ស់គា​ត់​។

​    ​នៅ​ចុងបញ្ចប់​នៃ​ការសម្តែង បន្ទាប់ពី​ក្រុម​អ្នករាំ​បាន​ចាកចេញ គាត់​ក៏បាន​និយាយថា "​យើង​បានចាប់ផ្តើម​នៅលើ​កម្មវិធី Perhaps Love ដូច្នេះ ខ្ញុំ​គិតថា​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី យើង​នឹង​ផ្តល់ជូន​គ្រប់គ្នា​ជាមួយនឹង​ការចាប់ផ្តើម​ដ៏​ល្អ​មួយ ហើយ​ពិភពលោក​ទាំងមូល​នឹង​ឃើញ​ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្នក តែ​ខ្ញុំ​និយាយ​ហើយ​គឺ​ខ្ញុំ​នឹងធ្វើ​វា​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​ផ្តល់ឱ្យ​នូវ​សុភមង្គល​។ អ្នកនឹង​តែងតែ​រីករាយ ខ្ញុំ​សង្ឃឹមថា​អ្នកនឹង​រៀបការ​ជាមួយ​ខ្ញុំ​"​។

​    ​បន្ទាប់មក​គាត់​ក៏បាន​បង្ហាញ​នូវ​ចិញ្ចៀន​មួយ​វង់ និង​បាន​លត់​ជង្គង់​ហើយ​បាន​និយាយថា "​តើ​អូន​នឹង​រៀបការ​ជាមួយ​បង​ទេ​?"​។​

​    ​ហ្វូង​ទស្សនិកជន​បានចាប់ផ្តើម​ស្រែកថា "​រៀបការ​ជាមួយ​គាត់​ទៅ​!" Chung ដែលមាន​ម្តាយ​ឪពុក​ជា​ជនជាតិ​វៀតណាម​កាត់​ចិន​ហាក់ដូចជា​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែ​នាង​ព្យាយាម​ស្ងប់ស្ងាត់ ហើយ​បាន​ក៏​ដក​ដង្ហើមធំ​បន្តិច​សិន និង​បាន​បញ្ជាក់ថា "​អូន​យល់ព្រម​" រួមជាមួយ​នឹង​ការ​ឱប និង​ថើប​ដ៏​គួរឱ្យ​រំភើបចិត្ត​ជាទីបំផុត​។​

​    ​ដោយយោង​ទៅលើ​គេហទំព័រ Apple Daily បានឱ្យដឹងថា Chung បានបញ្ជាក់​ថា​នាង​បាន​យល់ព្រម​រៀបការ​ជាមួយ Zhang ដោយសារតែ​ពួកគេ​បានរស់នៅ​ជាមួយគ្នា​អស់​រយៈ​មួយឆ្នាំ​កន្លងមកហើយ នាង​និយាយថា "​ខ្ញុំ​មានការ​យល់ដឹង​យ៉ាងច្បាស់​ចំពោះ​អត្ត​ច​រិ​ក​របស់គាត់ ហើយ​គាត់​ជា​បុរស​ដែលមាន​ទំនួល​ខុសត្រូវ​ម្នាក់​ដែល​តែងតែ​មើលថែ​ខ្ញុំ កូនៗ និង​គ្រួសារ​"​។​

​    ​នាង​និយាយ​ទៅកាន់​បណ្តាញ​សង្គម WeChat ថា "​ខ្ញុំ​គិតថា​ស្នេហា​គឺ​គ្មាន​ព្រំដែន គ្មាន​ការរើសអើង និង​គ្មាន​ការកំណត់​អាយុ​ទេ​។ ខ្ញុំ​សង្ឃឹមថា​អ្នក​រាល់គ្នា​នឹង​អាចធ្វើ​ដូច​ពួកយើង​។ ប្រសិនបើ​អ្នក​ស្រលាញ់គ្នា ត្រូវ​ស្រលាញ់​ដោយ​ភាពក្លាហាន​"៕

ប្រភព៖ Straitstimes

មតិយោបល់