adverise with khmeread 77ecb723 3dd1 4258 af0d 5058f849aa27

រថយន្ត​ម៉ាក starex បុក​ម៉ូតូ​ហុងដា​មាន​អ្វី​កើតឡើង​ខ្លះ​?

    ស្វាយរៀង ៖ បុរស​២​នាក់​រងរបួស​បែកក្បាល​បាក់ដៃ​ហូរឈាម​កក្លាក់​សន្លប់​ឈឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​រថយន្ត​បាន​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ហើយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ ១៣៨-១៣៩ ក្នុងភូមិ​បន្ទាយ ឃុំកណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

    ប៉ូលិស​ស្រុក​បានឱ្យដឹងថា ដំបូង​មាន​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ ស្វាយរៀង 1C-5700 បើកបរ​ដោយ​ឈ្មោះ អ៊ុក ច​ន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ​និង​អ្នក​អ្នករួមដំណើរ​ឈ្មោះ វ័ន ឆ្នៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ ដោយ​អ្នក​ទាំង​២ រស់នៅ​រស់នៅ​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ក្នុងទិសដៅ​ពី​កើតមក​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​១។​

    ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក starex ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4724 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ទិសដៅ​ស្របគ្នា​ហើយក៏​បាន​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្វើ​ឱ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​គ្នា​ពេញទំហឹង​តែម្ដង​។​

    បន្ទាប់ពី​កើតហេតុ​អ្នកបើករថយន្ត​ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​ស្ទុះ​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បន្សល់​រថយន្ត​ និង​មនុស្សរ​ណូ​ក​រណែល​ពេញ​ផ្លូវ​។ ក្រោយមក​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍​យក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ព្រមទាំង​ធ្វើការ​វាស់វែង​និង​អូស​ម៉ូតូ​និង​រថយន្ត​មកកាន់​អធិការដ្ឋាន​ស្រុក​ស្វាយទាប ដោះស្រាយ​បន្ត​តាម​នីតិវិធី​។

​    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារតែ​រថយន្ត​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​មិន​មើល​ឆ្វេង​ស្ដាំ​ទើប​ជួប​ហេតុការណ៍​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់