adverise with khmeread 0afef9c7 6cfd 4f46 99c3 aff50a285e2f

កំពុង​ផ្សា​ដែក​នៅ​លើ​ស្លាក​ប៉ាណូ​ភ្លាត់ស្នៀត​ឆក់​ខ្សែភ្លើង​

    ព្រះសីហនុ ៖ បុរស​ម្នាក់​ដែល​រងគ្រោះ​ឆក់​ចរន្ត​អគ្គីសនី​ពេល​កំពុងធ្វើការ​កន្លែង​ផ្សា​ដែក​ផ្ទាំង​ប៉ាណូ​មួយកន្លែង​នៅ​ម្តុំ​ជិត​ស្ថានីយ៍​ប្រេង​តូ​តា​ល់​ឃ្លាំង​លើ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​វេលា​មុន​ថ្ងៃត្រង់​ថ្ងៃ​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ត្រូវបាន​សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បាន​ព្យាយាម​ជួយសង្គ្រោះ​។​

    ប្រភព​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​​ និង​ក្រុមការងារ​របស់ខ្លួន​បាន​ឡើង​ផ្សា​ដែក​ផ្ទាំង​ប៉ាណូ និង​ខ្លះ​រៀប​បណ្តាញ​ខ្សែ​អគ្គិសនី។ ខណៈនោះ​ជនរងគ្រោះ​បាន​លើកដែក​ប៉ះ​នឹង​ខ្សែភ្លើង​បណ្តាលឱ្យ​ឆក់​តែម្តង​។​

    ភ្លាមៗ​នោះបាន​ក្រុមការងារ​និង​សមត្ថកិច្ច​នៅ​ជិត​នោះ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដោយ​ជួយ​បាន​ទាន់ពេល ដោយ​គ្រាន់តែ​រងរបួស​ធ្ងន់​ប៉ុណ្ណោះ ហើយ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​បានបញ្ជាក់​ពី​
​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់