adverise with khmeread Screen shot 2016 05 15 at 3.58.50 pm

ពួកគេ​នាំ​កាមេរ៉ា​ទៅក្នុង​តំបន់​ស្ងាត់ច្រងំ​មួយ​នៅ​កោះ​ទឹកកក​ហ្គ្រី​ន​លែ​ន ហើយ​ថត​បាន​វីដេអូ​ដ៏​កម្រ​មួយ​នេះ​

    ​អ្នកនឹង​បានឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ក្នុង​ធម្មជាតិ ដែល​ថត​ដោយ​លោក Adam LeWinter និង​លោក Jeff Orlowski ក្នុង​កោះ​ទឹកកក ហ្គ្រី​ន​ឡែ​ន (Greenland)​។ 

​    ​ក្នុង​វីដេអូ​អ្នកនឹង​ឃើញ​ឃ្លី​ប​ពី​វីដេអូ​ឯកសារ​ឈ្នះ​ពានរង្វាន់​របស់​ពួកគេ គឺ​ខ្សែភាពយន្ត​ឯកសារ​ឈ្មោះ “Chasing Ice”​ជា​រ៉ាយរ៉ាប់​អំពី​បាតុភូតធម្មជាតិ​ដែល​មនុស្ស​កម្រ​បានឃើញ​ដូចខាងក្រោម​។​

​    ​ពួក​គេច​ចាប់ផ្តើម​ដោយ​និយាយថា ផ្ទាំង Ilulissat Glacier ចាប់ផ្តើម​ធ្វើ​បំលាស់​ទី​។ វា​គឺជា​ផ្ទាំង​ទឹកកក​ដែល​មិនមាន​នរណាម្នាក់​ធ្លាប់​បានឃើញ​ពីមុនមក​នោះទេ​។ អ្នក​ថត​វីដេអូ​នេះ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ "​វេទមន្ត អព្ភូតហេតុ និង​គួរឱ្យខ្លាច​" ខណៈ​ផ្ទាំង​ទឹកកក​បានចាប់ផ្តើម​រំលំ​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​ប្រហែល ៧៥ នាទី​។​

​    ​ពួកគេ​បានធ្វើការ​ប្រៀបធៀប​បំលាស់​ទី​របស់​ផ្ទាំង​ទឹកកក​កាលពី ១០០ ឆ្នាំមុន​និង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​ផងដែរ​ដើម្បី​បញ្ជាក់ថា​តើ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើ​អ្វីខ្លះ​មកលើ​ផែនដី​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ sun-gazing

អ្នកនឹងចូលចិត្ត

មតិយោបល់