adverise with khmeread 34f8322700000578 3626857 image m 7 1465200721941

ហេតុតែ​គេ​ល្បី​! គ្រាន់តែ​ឮ​ត​គ្នា​ថា​មានការ​ប្រគុំ​តន្ត្រី​សម្ងាត់​របស់ Kanye West ពួក​អ្នកគាំទ្រ​សម្រុក​មក​មើល​ឡើង​ស្ទះផ្លូវ​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​បានឱ្យដឹងថា ភាពចលាចល​បាន​ផ្ទុះឡើង​នៅក្រៅ​កន្លែង​ប្រគុំ​តន្ត្រី​សម្ងាត់​របស់ Kanye West ក្នុង​បុរី​ញូវយ៉ក បន្ទាប់ពី​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​សម្រុក​មក​កន្លែង​ប្រគុំ​តន្ត្រី ដោយ​បង្ខំ​ឱ្យ​មន្ត្រី​លុបចោល​ព្រឹត្តិការណ៍​នេះ ហើយ​មន្ត្រីប៉ូលិស​រាប់សិប​នាក់​ត្រូវបាន​កោះហៅ​ឱ្យ​ចូលមក​បំបែកហ្វូង​អ្នកគាំទ្រ​ទាំងនោះ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ 

​      Kanye West បាន​ស្នើឱ្យ​អភិបាលក្រុង​ញូវយ៉ក លោក Bill de Blasio បិទ​តំបន់​ប្រគុំ​តន្ត្រី​នេះ​នៅក្នុង​វីដេអូ Snapchat មួយ​ដែល​ថត​ដោយ​ភរិយា​ខ្លួន គឺ​នាង Kim Kardashian កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ចន្ទ បន្ទាប់ពី​មានការ​រត់​ជាន់គ្នា​នៅ​ខាងក្រៅ​កម្មវិធី​ប្រគុំ​តន្ត្រី​ដ៏​ធំ​នេះ​។ 

​    ​ដោយ​គ្មាន​កន្លែង​ធ្វើ​បំលាស់​ទី​សោះ ផ្លូវ East Village ក្នុង​សង្កាត់​ម៉ា​ហា​ថែ​ន​ត្រូវបាន​ណែន​ស្ទះ​ទៅដោយ​ហ្វូងមនុស្ស ដែល​សម្រុក​ចូលមក​មើល​ឱ្យបាន​នៅខាងមុខ​ឆាក​តន្ត្រី Webster Hall ហើយ​អ្នកគាំទ្រ​ខ្លះ​រអ៊ូ​ថា​ខ្លួន​ត្រូវ​ប៉ូលិស​បាញ់​ម្រេច​ដាក់ នៅពេលដែល​ស្ថានភាព​កាន់តែ​លែង​ម្ចាស់ការ​។ 

​    ​ដោយ​ស្រែកថា "Kanye" និង "Pablo" ក្រុម​អ្នកគាំទ្រ​ខ្លះ​បាន​ឡើងលើ​ដំបូល​ឡាន និង​រន្ទា​សំណង់ ព្រមទាំង​តោង​ចម្រឹង​បង្អួច​ដើម្បី​មើលឃើញ​មុខ​តារា​របស់ខ្លួន​ឱ្យបាន​ច្បាស់ ខណៈ​ដែលមាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮថា​តារាចម្រៀង​រ៉ែ​ប​រូបនេះ​គ្រោង​សម្តែង​សម្រាប់​អាល់​ប៊ុ​ម​ថ្មី​ចុងក្រោយ​របស់ខ្លួន ឈ្មោះថា The Life of Pablo នៅ​ទីនោះ​។ គ្រាន់តែ​ឮដំណឹង​នេះ​ភ្លាម ពួក​អ្នកគាំទ្រ​ចាប់ផ្តើម​បែក​ស្លុយ​ហើយ​បាននាំគ្នា​ដេញតាម​តារា​រ៉ែ​ប​ម្ចាស់​បទ Gold Digger ខណៈដែល​ឡាន​របស់​តារា​រូបនេះ​ធ្វើដំណើរ​ឆ្លងកាត់​ពួកគេ​៕

 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់