ពាក្យ​ចចាមអារ៉ាម​៖ លោក Manuel Pellegrini ប្រហែលជា​ទៅ​ដឹកនាំ Southampton

    ​គ្រូបង្វឹក​ក្លឹប Man City លោក Manuel Pellegrini គឺជា​បេក្ខភាព​ដែល​ត្រូវ​ស្នង​តំណែង​លោក Ronald Koeman នៅ​ក្លឹប Southampton ពេលដែល​លោក Koeman គ្រោង​នឹង​ទៅ​ដឹកនាំ​ក្រុម Everton​។​

​    ​លោក Ronald Koeman បាន​ទទួលយក​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ ជាមួយនឹង​ក្លឹប Eveton ដែលមាន​ទឹកប្រាក់​២១​លាន​ផោន បន្ទាប់ពី​ក្លឹប​នេះ​បាន​យល់ព្រម​បង់​សំណង​ឲ្យ​ក្លឹប Southampton ៣​លាន​ផោន​។​

​    ​ចំណែក​កិច្ចសន្យា​របស់លោក Pellegrini ជាមួយនឹង​ក្លឹប City នឹង​បញ្ចប់​នៅក្នុង​ខែ​នេះ​។ ក្រុម City បាន​គ្រង​តំណែង​ជើងឯក PL មួយ​លើក​និង​លើក​ពាន League Cup ពីរលើក​ក្នុង​រយៈពេល​បី​ឆ្នាំ​របស់លោក Pellegrini នៅ​ពហុកីឡាដ្ឋាន Etihad​។ លោក Pellegrini វ័យ​៦២​ឆ្នាំ សង្ឃឹមថា នឹង​ទទួលបាន​ការងារ​នៅ​ក្លឹប Everton មុនពេល​គេ​ជ្រើសរើស​លោក Koeman មក​ជំនួស​វិញ​។​

​    ​ក្លឹប​ចិន​ក៏មាន​សំណើ​ទាក់ទង​ជាមួយ​លោក Pellegrini ផងដែរ​។ ប៉ុន្តែ​ជាជាង​ទទួលយក​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅ​ប្រទេស​ចិន លោក​សុខចិត្ត​ទទួលយក​ការងារ​នៅ​ក្របខណ្ឌ​អង់គ្លេស​បន្តទៀត​៕

adverise with khmeread
ប្រភព៖ Mirror