adverise with khmeread Rooney and ronaldo

Ronaldo៖ Wayne Rooney អាចដឹកនាំ​ក្រុម​អង់គ្លេស​ដណ្តើម​ជ័យជំនះ​នៅយូរ៉ូ

​    ​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​កោតសរសើរ​កីឡាករ Wayne Rooney ដែលជា​គូប្រជែង​ចាស់​របស់ខ្លួន ដោយបាន​និយាយថា អស្ចារ្យ​ណាស់ ប្រសិនបើ​ពួកយើង​ជួបគ្នា​ម្តងទៀត​នៅ​ព្រឹត្តិការណ៍យូរ៉ូ ២០១៦។​

​    ​Ronaldo និង Rooney មិន​គ្រាន់តែ​ជា​ដៃគូ​កាល​នៅ​ក្លឹប Man Utd ប៉ុណ្ណោះ ទេ ប៉ុន្តែ​តាមរយៈ​ការប្រកួត​ច្រើនលើកច្រើនសារ​វាង​ក្រុម​អង់គ្លេស​និង​ព័រ​ទុយ ហ្គា​ល់​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​ធ្លាប់​ថ​យកឈ្នះ​ក្រុម​អង់គ្លេស​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយួរ៉ូ ២០០៤។​

​    ​អំឡុង​ការប្រកួត​វើ​ល​ខាប់​នៅ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០០៦ កើតមាន​ចម្រូងចម្រាស់​បំផុត នៅពេល Rooney ត្រូវបាន​បណ្តេញចេញ បន្ទាប់​ជាន់​លើ​កីឡាករ Ricardo Carvalho ហើយ​ក្រុម​អង់គ្លេស​ត្រូវ​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​នេះ ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​ជាថ្មី​ម្តងទៀត​។ ឥឡូវនេះ Ronaldo និយាយថា វា​ពិតជា​រឿង​ពិសេស​នៅពេល​ជួប​ជាមួយ​គូប្រជែង​ចាស់​ជាថ្មី​នៅ​ប្រទេស​បារាំង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់