adverise with khmeread 3a972758 062e 4d93 aeca 14eb6e7d4e10

ជនខិលខូច​ម្នាក់​បោះពុម្ព​សំបុត្រ​ក្លែងក្លាយ មក​លក់​នៅមុខ​ស្តា​ត​

    ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅខាងមុខ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​មាន​បុរស​ម្នាក់​បាន​បោះពុម្ព សំបុត្រ​ក្លែងក្លាយ យកមក​លក់​នៅ​ព្រឹក​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៦ នេះ ខណៈ​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បិទ​ស្លាក​សម្គាល់ថា "​សូម​អភ័យទោស​សំបុត្រ​បាន​លក់​អស់ហើយ​"​។​

    សន្តិសុខ​យាម​ស្តា​ត​បានឱ្យដឹងថា មាន​បុរស​ពីរ​នាក់​បាន ចាញ់បោក​ជនខិលខូច​ម្នាក់​នោះ ដោយ​បុរស​ម្នា​ក់បាន​ទិញ​ស​បុត្រ​ក្លែងក្លាយ​នោះ​ចំនួន​ ៦ ​សន្លឹក និង​ម្នាក់ទៀត​ទិញ​ចំនួន ១២ សន្លឹក ក្នុងតម្លៃ​១​ម៉ឺន រៀល​ក្នុង​មួយ​សន្លឹក ខណៈ​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លក់​ក្នុងតម្លៃ​ត្រឹមតែ ៥​ពាន់​រៀល​ប៉ុណ្ណោះ​។​

    ដំបូង​ដោយសារតែ មាន​សន្តិសុខ​ម្នាក់​ប្រចាំការ​នៅ​ស្តា​ត​បាន​សុំ​សំបុត្រ​ពី​ជនខិលខូច​នោះមក​ពិនិត្យមើល ហើយក៏​កើតជា​ចម្ងល់ ទើប​បុរស​ជា​សន្តិសុខ​នោះ សួរថា "​ហេតុអ្វី​បានជា​សំបុត្រ​នេះ​មាន​សភាព​ខុសប្លែក ពី​សំបុត្រ​ដែល​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លក់​?"​។​

    នៅពេលនោះ មនុស្ស​ម្នាក់​ដែល​នៅ​ជិត​នោះ ក៏​នាំគ្នា​ស្រែកថា​សំបុត្រ​ក្លែងក្លាយៗ ហើយក៏​នាំគ្នា​ចង់រ​ត់ទៅ​ឃាត់​បុរស​ដែលជា​ជនខិលខូច​នោះ ដើម្បី​សួរនាំ​។ ក៏ប៉ុន្តែ​បុរស​កំហូច​ម្នាក់​នោះបាន​បញ្ឆេះ​ម៉ូតូ​ជិះ ចេញពី​កន្លែងកើតហេតុ​យ៉ាង​លឿន​ទៅ​បាត់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់