adverise with khmeread Ab8994ac 25df 4794 b894 2f284212d52b

ទិញ​ថ្នាំញៀន​ពី​មនុស្ស​ខ្ទើយ​ម្នាក់​មក​លក់​បន្ត​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដើម្បី​ជួញដូរ​ប្រភាទ​ម៉ា​ទឹកកក​នា​ថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង​៣០​នាទី រសៀល​ចំណុច​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ង៉ែត ទ្រី ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង (​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​ ៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០៦ ​កញ្ចប់ (​ធំ​៣ តូច​៣) ទូរស័ព្ទ ០១ ​គ្រឿង ម៉ាក​ណូគា ​(​ចុច​ពិល​) ជញ្ជីង​ថ្លឹង​ចំនួន​១ និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​២ ​និង​៣០​នាទី រសៀល​ក្រោយពេល​ប៉ូលិស​ស្រុក​ស្អាង​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ង៉ែត ទ្រី នៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ។​

    ភ្លាមនោះ​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ​រកឃើញ​វត្ថុតាង​ដូច​រៀបរាប់​ខាងលើ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

    ជនសង្ស័យ​ឈ្មោះ ង៉ែត ទ្រី បាន​សារភាពថា ខ្លួន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ខាងលើ​ពី​ឈ្មោះ អ៊ិ​ត (​ភេទ​ទី​បី​) នៅ​ចាក់អង្រែលើ (​ភ្នំពេញ​) ចំនួន​៤០០​ដុល្លារ ដើម្បី​ធ្វើការ​ជួញដូរ​បន្ត​ពិតប្រាកដ​មែន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់