adverise with khmeread 8f2b8ef5 82fd 4fcb 9bce 35c3f6f025ec

បើក​គោយន្ត​មិន​ប្រយ័ត្ន​ក្រឡាប់​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

    រតនគិរី ៖ គោយន្ត​ដឹក​កូន​ស្វាយចន្ទី​បើកបរ​មិន​ប្រយ័ត្ន​ក្រឡាប់​ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់​ម្នាក់  និង​របួសធ្ងន់​ម្នាក់ នៅ​ម៉ោង​១១ ​និង​៣០​នាទី ថ្ងៃទី​៦​ មិថុនា​នេះ ត្រង់ចំណុច​ភ្នំ​កូន​មុំ ស្ថិត​ក្នុងភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

    ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ពួកគាត់​បានឃើញ​គោយន្ត​ដឹក​កូន​ស្វាយចន្ទី​ចេញពី​ចំណុច​វត្ត​អូរ​ចេង​តាមផ្លូវ​ជាតិ​លេខ​៧៨ មាន​ទិសដៅ​ពី​កើ​តទៅ​លិច​ស្រាប់តែ​ដល់​ចំណុច​ខាងលើ​ក្រឡាប់​ទៅខាង​ស្តាំ​ដៃ​ធ្លាក់ចូល​ប្រឡាយ​តែម្តង​។​

    លោក ពុធ សា​វី អធិការរង​ស្រុក​កូន​មុំ បានឱ្យដឹងថា ជនរងគ្រោះ​ទី​១.ឈ្មោះ​ ថុង អៀ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ (​អ្នកបើកបរ​របួសធ្ងន់​) ​មាន​ទីលំនៅ​ភូមិ​កា​ប្លិ​ញ ឃុំ​ល្បាំ​ង ស្រុក​លំផាត់ និង​ទី​២.​ឈ្មោះ តា គោ​ជល់ អាយុ​៤៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយគ្នា​(​ស្លាប់​)​។​

    អធិការរង​រូប​នោះបាន​បន្តទៀតថា គោយន្ត​ខាងលើនេះ​បើកបរ​គ្មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​ផ្គួប​ផ្សំ​ និង​ការបើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យមាន​គ្រោះថ្នាក់​។​ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង​៕

adverise with khmeread

មតិយោបល់