adverise with khmeread D140b68a 4ffe 4617 9f73 dbb95323ae92

កម្មការិនី​ម្នាក់​ប្រុង​បើក​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ឡិច​ស៊ិ​ស​៤៧០​បុក​ស្លាប់​

    កំពង់ឆ្នាំង ៖ កម្មការិនី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​រថយន្ត​ទំនើប​១​គ្រឿង​បាន​បើក​បុក​ខណៈពេល​ប្រុង​បើក​ម៉ូតូ​ឆ្លងផ្លូវ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤២​ និង​៤៣​ចំណុច​ខាងមុខ​រោងចក្រ​រ៉ា​យ​ស៊ិន​អោដ ស្ថិត​ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

    សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ញែ​ម អ័រ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​វាល​ស្បៅ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច មានមុខរ​បរជា​កម្ម​ការិនី​រោងចក្រ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-2730។​

    ចំណែកឯ​រថយន្ត​បង្ករ​ម៉ាក ឡិច​ស៊ី​ស​៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5969 បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ិ​ស​១​គ្រឿង បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿង ដល់​ចំណុចកើតហេតុ​ក៏ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់​ដែល​ជិះ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បម្រុង​នឹង​ឆ្លងផ្លូវ​ក៏ត្រូវ​រថយន្តបុក​ពេញ​មួយ​ទំហឹង​តែម្តង បណ្តាល​ឲ្យ​កម្មការិនី​ដួល​បោក​ក្បាល​ទៅនឹង​ផ្លូវ ហើយ​បាន​ស្លាប់​នៅពេល​លើកដាក់​លើ​រថយន្ត​សង្គ្រោះ​។​

    ក្រោយពេល​កើតហេតុ​អ្នកបើកប​រថយន្ត​ឡិច​ស៊ី​សបាន​គេចខ្លួនបាត់។ ចំណែក​មធ្យោបាយ​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សាមគ្គី​មានជ័យ៕

adverise with khmeread

មតិយោបល់