adverise with khmeread 70a6f5c8 27bc 467a 9533 a829448ca837

អ្នកលេង​តុងទីន​៣០០​នាក់​ត្រូវបាន​មេ​បោក​ជាង​៤០​ម៉ឺន​ដុល្លារ​រត់​ទៅ​បាត់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្រុមអ្នកលេង​តុងទីន​ចំនួន​៣០​នាក់​ក្នុងចំណោម​គ្នីគ្នា​៣០០​នាក់ ដែល​មេ​បាន​បោក​យកលុយ ជាង​៤០​ម៉ឺន​ដុល្លារ​យកទៅ​បាត់​កាលពី​អំឡុង​៦​ខែ​មុន​នោះ រហូតមក​ពេលនេះ នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេពី​សំណាក់​អាជ្ញាធរ។​

    នៅវេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ពួកគាត់​បាននាំគ្នា​មក​សាលាសង្កាត់​ចោ​ម​ចៅ​ជា​លើក​ទី​២​ដើម្បី​សុំឱ្យ​អាជ្ញាធរ​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ពួកគាត់​ដែល​កំពុងតែ​រង​គ្រោះពី​សំណាក់​មេ​តុងទីន​បោ​ក​យកលុយ​អស់​ជាង​៤០​ម៉ឺន​ដុល្លារ​គេចខ្លួនបាត់​។​

    សមាជិក​តុងទីន​បាន​និយាយថា ពួកគាត់​ភាគច្រើន​គឺជា​អាជីវករ លក់ដូរ​នៅក្នុង​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លេង​តុងទីន​ម្នាក់ៗ​ចាប់ពី​៥​ក្បាល​ឡើងទៅ ដែល​ក្នុង​១​ក្បាលៗ ចាប់ពី​១​ម៉ឺន​រៀល ដល់​២០០​ដុល្លារ​ហើយ​សរុប ទាំងអស់​ជាង​៤០​ម៉ឺន​ដុល្លារ​ឯណោះ និង​ត្រូវបាន​មេ​ប្រមូលយក រត់ចោល​បាត់​។​

    ប្រភព​ដដែល​បន្តថា មេ​តុងទីន​នោះ​ឈ្មោះ​ ​ទឹម ស្រី​នាង អាយុ​ប្រហែល​៤២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម បាន​វេច​បង្វិច​ទៅ​ចោល ពួកគាត់​រយៈពេល​៦​ខែ​មកហើយ និង​បាន​យកលុយ​ទៅឱ្យ​ក្រុមគ្រួសារ​ធ្វើ​ផ្ទះ​វីឡា យ៉ាង​ស្កឹមស្កៃ នៅក្នុង​ភូមិ​ត្រពាំង​ធ្នង់​នោះ​ទៀតផង។​

    យ៉ាងណាក៏ដោយ​ការជួប​អាជ្ញាធរ​នៅតែ​ពុំមាន​ដំណោះស្រាយ​ណាមួយ​ជាក់លាក់ ហើយ​បាន​ត្រឹម​ធ្វើឱ្យ​ជ​នង​គ្រោះ​ទាំងអស់​ខកចិត្ត​ដដែល៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់