adverise with khmeread 1c37ca8f 787e 40e5 b9bc 277233052df8

ផ្ទុះ​បាតុកម្ម​នៅ​រោងចក្រ​ក្លូ​ប៊​ល ហា​បា​រ៉ែ​ន​បន្ទាប់ពី​ថៅកែ​ម៉ាឡេស៊ី​ប្រកាស​បិទទ្វារ​

    ភ្នំពេញ ៖ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​គ្លូ​ប៊​ល ហា​បា​រ៉ែ​ន​លី​​ត​ធី​ត​ប្រមាណ​ជាង​១០០០​នាក់​ក្នុងចំណោម​ជាង ​២២០០​ នាក់​ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កាំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ បាននាំគ្នា​ហែ​ក្បួន​បាតុកម្ម​ឆ្ពោះទៅកាន់​រោងចក្រ GIT ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​បំណាច់​ផ្សេងៗ បន្ទាប់ពី​រោងចក្រ​ប្រកាស​បិទ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ឧសភា​២០១៦ កន្លងទៅ។



    លោក​ សៀង រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គីភាព​ការងារ​កម្ពុជា បានឱ្យ​ថា​ដឹងថា រោងចក្រ​កាត់ដេរ​គ្លូ​ប៊​ល ហា​បា​រ៉ែ​ន​លីត​ធី​ត​មាន​ថៅកែ​ជា​ជនជាតិ​​ម៉ាឡេស៊ី បាន​ជូនដំណឹង​ដល់​កម្មករ​កាលពី​ប្រមាណ​៥​ខែ​មុន​ថា "​រោងចក្រ​ឈប់​ដំណើរការ​ដោយ​ក្ស័យធន​"។ ស្រាប់តែ​មកទល់ពេលនេះ​ថៅកែ​បាន​បិទ​រោងចក្រ​តែម្តង​ដោយ​មិនបាន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​បំណាច់​ផ្សេងៗ តាមច្បាប់​ការងារ​ឡើយ។​

    លោក​ សៀង រិ​ទ្ធ​បន្តថា វា​ចម្លែក​ត្រង់​ថា ថៅកែ​ប្រកា​សបិទ​រោងចក្រ​ថា​ក្ស័យធន តែ​បែរជា​ទៅ​បើក​រោងចក្រ​ថ្មី​ឈ្មោះ ​"GIT" ហើយ​កំពុងដំណើរការ​រើស​កម្មករ​ចូលធ្វើការ។ ដោយ​ទង្វើ​មិន​ប្រក្រតី​ខាងលើនេះ ទើប​កម្មករ កម្មការិនី នាំគ្នា​ដង្ហែ​ក្បួន​ទៅ​រោងចក្រ​ GIT ក្នុង​គោលបំណង​ឱ្យ​លោក​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី​ចេញមុខ​មក​បំភ្លឺ។ ប៉ុន្តែ​លោក​ថៅកែ​មិនបាន​ចេញមុខ​ឡើយ​។​

    លោក​ សៀង រិទ្ធី​ បន្តថា រោងចក្រ​ទាំងពីរ​ខាងលើនេះ​មាន​ថៅកែ​តែមួយ ហើយ​ការប្រកាស​​បិទ​នោះ​មិនមែន​ដោយសារ​គ្មាន​ការបញ្ជាទិញ​ពី​បរទេស​នោះទេ គឺ​ថៅកែ​ចង់​បញ្ឈប់​កម្មករ​ចាស់​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដើម្បី​រើស​ថ្មី​ឱ្យ​ប្រាក់ខែ​ទាប មិន​ជាប់​អតីតភាព​ការងារ។​

    បន្ទាប់មក​លោក ​សៀង រិទ្ធី​ បាន​រំសាយ​ក្បួន​សិន ចៀសវាង​គេ​ចោទថា​ទៅ​អុកឡុក ហើយ​បាន​នាំ​កម្មករ កម្មការិនី​២០​នាក់​ជិះ​រថយន្ត​មួយគ្រឿង​ទៅ​ដាក់​ញ្ញត្តិ​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ជួយ​រក​យុត្តិធម៌​។ ខណៈ​ពេលនោះ​តំណាង​ក្រសួង​ការងារ​បានចេញ​មក​ទ​ទួល​យក​ញ្ញត្តិ។ លោក​នឹង​តវ៉ា​រក​យុត្តិធម៌​ជូន​កម្មករបន្តទៀត​៕

     

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់