adverise with khmeread 6943101e c2a1 4571 a1f9 97ef53a74b54

អាជ្ញាធរ​ហាមឃាត់​ដែរ តែ​ពលរដ្ឋ​បន្ត​នាំគ្នា​ជីក​រក​វត្ថុបុរាណ​មានតម្លៃ​នៅតាម​វាលស្រែ​ដដែល​

    តាកែវ ៖ បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ល្បី​តៗ​គ្នា​ថា មាន​ក្មេងៗ​ឃ្វាលគោ ប្រលែង​គ្នា រួច​ក៏​ប៉ះចំ​កូន​ក្រឡតូច​មួយ នៅ​កៀន​ភ្លឺស្រែ​ខ្ទាត​ចេញ មាស​បុរាណ​រួចមក រហូតមកដល់​ថ្ងៃនេះ មាន​ប្រជាជន​ច្រើនឡើងៗ នាំគ្នា​សម្រុក​ទៅ​ជីករ​កមាស​នៅតាម​វាលស្រែ​នៃ​ឃុំ ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​

    ប្រជាពលរដ្ឋ ដែល​មក​ជី​ករក​វត្ថុ​មានតម្លៃ​នោះ បាន​និយាយថា កាលពី​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​តៗ​គ្នា​ថា មាន​ក្មេងៗ ទៅ​ឃ្វាលគោ​ដូច​សព្វមួយដង ហើយ​បាន​ប្រលែង​គ្នា រួច​ក៏​ប៉ះចំ​កូន​ក្រឡ​តូច​មួយ នៅ​កៀន​ភ្លឺស្រែ ស្ថិតនៅ​ចំណុច​វាលស្រែ​ខាងត្បូង ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី និង​មាន​មាស​ខ្ទាត​ចេញមក​ខាងក្រៅ រើស​បានជា​បន្ដបន្ទាប់​។​

    ក្រោយពី​មានការ​ល្បី​ថា មាន​មាស​ផុស​ឡើង​ជាក់ស្ដែង​បែបនេះ ក៏​ស្រាប់តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរ​បូរី នាំគ្នា​សម្រុក​ឥត​ឈប់​មក​ជីកដី​រាវរក​មា​សតៗ​គ្នា រហូតមកដល់​ថ្ងៃទី​៦ ​ខែមិថុនា ឆ្នាំ​២០១៦ ទើប​មាន​ក្រុមការងារ​ស្រុក និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះមក​ណែនាំ និង​ហាមឃាត់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​នាំគ្នា​មក​ជីកដីរ​កមាស​នៅ​ចំណុច​នេះ តទៅទៀត​ក៏ដោយ។​

    ប្រជាពលរដ្ឋ បាន​បន្តទៀតថា ស្រុក​អង្គរ​បូរី​ជា​ទឹកដី​នៃ​ទីក្រុង​ដំបូង​គេ​បង្អស់ របស់​ប្រទេស​កម្ពុជា ហើយ​ជាទី​ក្រុង​របស់​ស្ដេច​គង់នៅ​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​កំពែង​ជុំវិញ និង​មានសម្បត្តិ​មានតម្លៃ​រាប់រយ​ជំពូក​។ ដូច្នេះហើយ​បានជា​រឿយៗ​ប្រជាពលរដ្ឋ តែងតែ​រើស​បាន​មាស ឬ​វត្ថុ​បុរាណ​ប្លែកៗ មានដូចជា​សម្ភារៈប្រើប្រាស់​របស់​ស្ដេច​កាលពី​សម័យមុន​។​

    លោក ជា សម្បត្តិ ប្រធានការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​អង្គរ​បូរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ខាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចុះ​អប់រំ និង​ណែនាំ​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​លើកគ្នា​មក​ជីកដី​យក​មាស​នៅ​តំបន់​នេះ​តទៅទៀត​ទេ។​

    ចំណែក​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ គឺ​នៅតែ​បន្ដសកម្មភាព​ជីកដីរ​កមាស​ដដែល ព្រោះ​ពួកគេ​អះអាងថា ជា​ទង្វើ​ស្របច្បាប់ មិនបាន​ប្រព្រឹត្ត​អ្វី​ផ្ទុយ​ពី​ច្បាប់​នោះទេ បើ​ពួកគេ​មាន​វាសនា​ជីក​បាន​មាស​មែន​នោះ ពួកគេ​នឹង​ធ្វើជា​អ្នកមាន ហើយ​ការជីករ​កមាស​របស់​ពួកគាត់ គឺ​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​នោះទេ  គឺ​ជីក​តែ​ក្នុង​ដីស្រែ​ជា​កម្មសិទ្ធិ​ពួកគាត់​ប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់