B8716ec8 a21b 42c1 9a61 81cd850f8ba4

រកឃើញ​យួន​២​នាក់​និង​កូរ៉េ​ម្នាក់​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​

    ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ពលករ​គ្មាន​ច្បាប់​ ដែលជា​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន នៅ​ការដ្ឋាន​សង​សង់​អាគារ​ដ៏​ធំ​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ទឹកដី​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែលជា​កន្លែង​អតីត​ភោជនីយដ្ឋាន​ស៊ីត​ធី​ខែ​ត ​(CITY CAT Restrurant)​។​

    កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ជនបរទេស​ដែល​លួច​ចូលមក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​និង​គ្មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ​ខាង​លើនេះ បាន​ធ្វើ​ឡើ​ង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ។​

    លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បានឱ្យដឹងថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួច កម្លាំង​របស់លោក​បាន​រកឃើញ ពលករ​បរទេស ចម្រុះ​ជាតិ​សាសន៍​រួមមាន​ជនជាតិ​វៀតណាម​២​នាក់ ​និង​ជនជាតិ​កូរ៉េ​១​នាក់ ពុំមាន​លិខិតស្នាម​ត្រឹមត្រូវ​ដែល​ការត្រួតពិនិត្យ​នោះ​ក្នុងចំណោម​កម្មករ​ជិត​២០០​នាក់​។​

    ពាក់ព័ន្ធ​ករណី​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​និង​សុំឱ្យ​ជន​បទេស​ដែល​ស្នាក់នៅ​និង​ធ្វើការ​សុំច្បាប់ និងគោរព​ច្បាប់ ប្រទេស​កម្ពុជា បើ​ពុំ​នោះទេ សមត្ថកិច្ច និង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​។​

    លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្តថា កន្លងមក​លោក​បានធ្វើ​ការអំពាវនាវ ដល់​ម្ចាស់រោងចក្រ សហគ្រាស និង​សិប្បកម្ម ការដ្ឋាននានា អស់​ឱ្យ​បញ្ឈប់​ការជួល​កម្មករ​បរទេស​ដែល​ចូលមក​ដោយ ខុសច្បាប់​មក​ធ្វើការ​បន្តទៀត​នៅក្នុង​ការ​រដ្ឋា​ន​និង​សិប្បកម្មរបស់ខ្លួន បើ​ពុំ​នោះទេ សមត្ថកិច្ច​នឹង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង។​

    យោងតាម​មាត្រា​២៩ ច្បាប់​ស្តីពី​អន្តោរ​ប្រវេ​ស បាន​ចែងថា ជនបរទេស​ណា ដែលគ្មាន​ការអនុញាតិ ហើយ​ចូល មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឫ ល្បិច​ផ្សេង ទៀត​ដែល ផ្ទុយ​ពីបទ​បញ្ញា​តិ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី​៣ ខែ​ដល់ ៦​ខែ មុន​និង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោសដូចគ្នា​នឹង​ជនល្មើស។ ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឫជួយ​លាក់បាំង​ក្នុងការ​បញ្ចូលជនបរទេស ដែល​គ្មាន​ការអនុញាតិ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​ឯ​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ចរូប​ណា ដែលជា​អ្នកសមគំនិត​ឫ ជួយ​សម្រួល​ក្នុងការ​ប្រព្រឹត្ត បទល្មើស​ខាងលើត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី១​ខែ​ ដល់​១​ឆ្នាំ។ មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ ធ្វេស​ប្រ​ហេស ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ឫ មិនគោរព​បទបញ្ជា ត្រូវទទួលការផ្តន្ទាទោស ផ្នែក​រដ្ឋបាលមធ្យោបាយ សម្ភា​រៈ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើសត្រូវ​រឹម​អូសទុកជា​សម្បត្តិរដ្ឋ​ដោយ​តុលាការ​៕


 

អ្នកនឹងចូលចិត្ត

មតិយោបល់