adverise with khmeread 6a071c12 2099 4dbb a8a7 f7bf67b8927b

ឃាត់​ជនសង្ស័យ​មួយ​សម្បុកមាន​គ្នា​៦​នាក់​បញ្ជូនទៅ​តុលាការ​

    ត្បូងឃ្មុំ ​៖ ជនសង្ស័យ​ទាំង​សម្បុកមាន​គ្នា​ចំនួន​៦​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ ចាប់​ឃាត់ខ្លួន​ភ្លាមៗ​គ្រា​ដែល​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ក្នុងផ្ទះ​របស់ខ្លួន កាលពី​វេលា​ម៉ោង​២ ​និង​១៧​នាទី​រសៀល ថ្ងៃទី​៦ មិថុនា ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។​

    លោក​វរសេនីយ៍ត្រី​ ឡុង សារិន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បានឱ្យដឹងថា ជនសង្ស័យ​៦​នាក់​រួមមាន ​៖ ទី១-​ឈ្មោះ​ ខៀវ ដា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ, ទី២-​ឈ្មោះ​គីម ហុង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ, ទី៣-​ឈ្មោះ​ សង ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ, ទី៤-​ឈ្មោះ​ កេ​ត សេង​ហ៊ា​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ, ទី៥-​ឈ្មោះ​ ពៅ ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ​និងទី​៦-​ឈ្មោះ​ រ៉ា​ត សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ។​

    ប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេរ​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ ហើយ​បាន​រកឃើញ​នូវ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៥​កញ្ចប់ ​(​ធំ​៤​កញ្ចប់​និង​តូច​១១​កញ្ចប់​) ជញ្ជីង​អេឡិចត្រូនិក​១​គ្រឿង និង​សម្ភារៈប្រើប្រាស់ វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត ព្រមទាំង​ដកហូត​បាន​អាវុធ​កែច្នៃ​១​ដើម​ផងដែរ។​

    ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦​នាក់​នេះ ឈ្មោះ ​រ៉ា និង​ឈ្មោះ​ ហ៊ា​ត ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​សារភាពថា​ថ្នាំញៀន​ទាំងនេះ​ខ្លួន​បាន​ទិញ​មកពី​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ​នៅឯ​រាជធានី​ភ្នំពេញ។



    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​កម្លាំង​ជំនាញ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ ដើម្បី​ធ្វើការ​សួរនាំ និង​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​បន្តទៀត កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ បញ្ជូនទៅ​តុលាការ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់