82fdc9de c995 4389 8a1c 5fc7a87ec6a4   copy

ប៉េអឹម​តាម​ប្រមាញ់​មុខសញ្ញា ចុងក្រោយ​បាន​ផល​ល្អ​

    បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​តាម​ប្រមាញ់ និង​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់ ដកហូត​នូវ​សារធាតុ​ញៀន​មួយចំនួនធំ​នៅវេលា​ម៉ោង៧ និង​២០ នាទី​ព្រលប់ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង  ក្រុង​-​ខេត្តបាត់ដំបង​។​

    មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ាន់ ថា ហៅ ជា ភេទ​ប្រុស អាយុ​២៨ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ ព្រមទាំង​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៥ កញ្ចប់ ស្មើនឹង ទម្ងន់ ១,៦១ ក្រាម​,​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ បាត់ដំបង 1K-6638, ទូរស័ព្ទ ១ គ្រឿង និង​សម្ភារៈ វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត។ 

    ក្រោយពី​ទទួលបាន​នូវ​ចម្លើយសារភាព​រប​ស់ជន​សង្ស័យ​រួចមក កម្លាំង​អាវុធហត្ថ​ក្រុង  កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត៕

អ្នកនឹងចូលចិត្ត

មតិយោបល់