adverise with khmeread 0ccd892c aece 4936 a6fd c12c36c1001c

អ្នកនាង​កា​តុ​មិន​ខ្វល់​នឹង​ការចំណាយ​ប្រាក់​ ឱ្យតែ​ប្តី​រួច​ផុតពី​គ្រោះថ្នាក់

    ភ្នំពេញ ៖ ព័ត៌មាន​ទើប​ទទួលបាន​នា​ថ្ងៃទី​៦ ​មិថុនា​នេះ​បានឱ្យដឹងថា ស្វាមី​របស់​តារា​កំប្លែង អ្នកនាង សុខ​ចាន់​ធីតា​ហៅ​ស្រី​តុ កំពុង​ស​ង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម​គ្រាន់ តែមួយ​យប់ តម្លៃ​ព្យាបាល​របស់​ប្តី​ការ​តុ ថ្លៃ​កប់​ពពក តែ​ប្តី​របស់​នាង​បាន​ធូរ​បន្តិច​ហើយ​។​

    ប្រភព​បន្តថា ប្តី កា​តុ ត្រូវបាន​បញ្ជូនទៅ​ប្រទេស វៀតណាមភ្លាមៗ កាលពី​យប់​ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ​២០១៦ បន្ទាប់ពី​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ដោយសារ​ជំងឺ​ធ្វើទុក្ខ​យ៉ាង​ទាន់ហន់ ដូចនេះ​អ្នកនាង​មិន​ខ្វល់​នឹង​ការចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ទេ សុំ​ឱ្យតែ​ប្តី​រួច​ផុតពី​គ្រោះថ្នាក់​។​

    បើ​យោងតាម​ប្រភពព័ត៌មាន​បានឱ្យ​បានដឹង​ថា តារា​កំប្លែង កា​តុ បាន​ចំណាយ​អស់ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ​ក្នុងការ​ព្យាបាល ​និង​សង្គ្រោះ​ស្វាមី​នាង​ដែលមាន​ជំងឺ​ដាច់​សរសៃឈាម​បេះដូង។ ពេលនេះ​ស្ថានភាព​ជម្ងឺ​ប្តី​របស់​នាង​បាន​ធូរស្រាល​បន្តិច​ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់