adverise with khmeread Arsenal open transfer talks with inter

Arsenal លេចឮ​ដំណឹង​បើក​ការចរចា​ដើម្បី​នាំ​កីឡាករ Marcelo Brozovic ពី Inter Milan

​តាម​ការរាយការណ៍រ​បស់​កាសែត​មួយ​ក្នុងប្រទេស​អ៊ីតាលី ក្រុម​របស់លោក Arsene Wenger បាន​បើក​ការចរចា​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី Inter Milan ជុំវិញ​លទ្ធភាព​ក្នុងការ​នាំយក​កីឡាករ Marcelo Brozovic ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខាងមុខនេះ​។​

​បច្ចុប្បន្ន​កីឡាករ​វ័យ ២៣ ឆ្នាំ រូបនេះ​កំពុង​លេង​ក្នុង​ទឹកដី San Siro ក្នុងនាម​ជា​កីឡាករ​ខ្ចី​ជើងទេ ប៉ុន្តែ​កីឡាករ Marcelo Brozovic អាច​នឹង​ផ្លាស់​ពី​ក្រុម​របស់​ក្រូ​អាស៊ី Dinamo Zagreb មក​ក្រុម Inter Milan ជា​អចិន្ត្រៃយ៍ នេះ​មានន័យថា លោកគ្រូ​បង្វឹក​របស់ Inter លោក Roberto Mancini អាច​បង្គាប់​ថ្លៃ​សម្រាប់​ខ្សែបម្រើ​រូបនេះ​ប្រសិន Arsenal ចង់បាន​។​

​លោក Arsene Wenger ចាប់អារម្មណ៍​ទៅលើ​កីឡាករ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ​តាំងពី​មុនពេល​រូបគេ​ផ្លាស់​ទៅ​ក្រុម Inter Milan មកម្ល៉េះ ប៉ុន្តែ​ដោយសារ​កីឡាករ Marcelo Brozovic មិនបាន​លេង​ក្នុង​ជម្រើស​ដំបូង​ទើប​ធ្វើ​ឲ្យ​គ្រូបង្វឹក Arsenal មានការ​ចាប់អារម្មណ៍​ជាថ្មី​ក្នុងការ​នាំយក​រូបគេ​មក​ទឹកដី Emirates​។​

Arsenal ក៏បាន​ធ្វើការ​ទាក់ទង​ក្រុម Inter ជុំវិញ​ឱកាស​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​ដើម្បី​ជំនួស​តួឯក​សំខាន់​របស់​ក្រុម​កាំភ្លើង​ធំ​ដែល​រងរបួស​រយៈពេល​យូរ​ដូចជា​កីឡាករ Francis Coquelin និង Santi Cazorla ផងដែរ នេះ​បើ​ដំណឹង​លេច​ឭ​ចេញពី​កាសែត TuttoMercatoWeb៕

adverise with khmeread

មតិយោបល់