B766aa1e e204 463f 9eae a561c6ea0ab2

ឃាត់ខ្លួន​មុខសញ្ញា​២​នាក់​ដកហូត​ថ្នាំញៀន​១២​កញ្ចប់​

    កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ខ្នង​ប្រឡាយ​មេ​រលាំង​ជ្រៃ​ឡាយ​ខាងត្បូង ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ ​ខេត្តកំពង់ស្ពឺ​។​

    លោក​វរសេនីយ៍ទោ ឃុ​ត សុផល អធិការ​ប៉ូលិស​ស្រុក​សំរោង​ទង​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ នូ រ៉ា​មី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ភូមិ​បាក់ករ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី​និង ទី​២- ឈ្មោះ​ គឹម សា​រ៉ា​ត ហៅកុយ​ ភេទប្រុស អាយុ២១​ឆ្នាំ ភូមិ​ស្លែង​ព​រ័  ព្រៃ​ញាតិ គងពិសី​។ ដកហូត​ថ្នាំញៀន​ចំនួន ១២​កញ្ចប់​តូច​នឹង​ម៉ូតូ ០១​គ្រឿង​ម៉ា​កនិច ពណ៌​ក្រហម​លា​យស​។​

    លោក​បន្តថា នៅ​រសៀលនេះ កម្លាំង​សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេ​ដល់​លំនៅដ្ឋាន របស់​ពួកគេ​បន្តទៀត ដើម្បី​ស្វែងរក​វត្ថុតាង​បន្ថែមទៀត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់