adverise with khmeread B4420872 370f 4784 a15e 6f26e73d761e

រថយន្ត​ក្រឡុក​ស៊ី​ម៉​ង​ត៍​បុក​ម៉ូតូ​បាក់ជើង​ម្នាក់​រងរបួស​ស្រាល​ម្នាក់​

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ក្រឡុក​ស៊ី​ម៉​ង​ត៍ ​ពណ៌ត្រួត​ចេក​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៥A ០៩៦០ ​របស់​ក្រុមហ៊ុន ​TPIPL​ បើកបរ​ពី​ក្រុមហ៊ុន​បួង​ចង្កូត​លឿន​ពេក​ជ្រុ​ក​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1CT-4758​ បណ្ដាល​របួសធ្ងន់​ស្រាល​២​ម្នាក់​។​

     គ្រោះថ្នាក់​នេះ​កើតឡើង កាល​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៦​នៅ​ចំណុច​នៅមុខ​ការដ្ឋាន​កន្លែងកើតហេតុ​តាមផ្លូវ​សបិទ ក្រុម​៧៨ ស្ថិតនៅ​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

     ប្រភព​ព័​ត៌​មាន​ពី​អ្នកឃើញ​អ្នកឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុន​កើតហេតុ​រថយន្ត​ក្រឡុក​ស៊ី​ម៉​ង​ត៍​ បើក​ចេញពី​ក្រុមហ៊ុន​ពី​កើ​តទៅ​លិច​ហើយ​បត់​ឆ្វេង​ដោយ​បួង​ចង្កូត​លឿន​ពេក​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​ជិះ​២​ម្នាក់​តាមផ្លូវ​ពី​ជើង​មក​ត្បូង​ក៏​បុក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ទាំង​ជនរងគ្រោះ​ទាំង​២​ម្នាក់​និង​ម៉ូតូ​ខ្ទេច​ស្ទើរ​ទាំងស្រុង​។ ចំណែក​ជនរងគ្រោះ​របួស​អ្នកបើក​ម៉ូតូ​បាក់ជើង​ទាំងសងខាង​និង​អ្នក​អង្គុយ​ក្រោយ​របួសស្រាល ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់