adverise with khmeread 1d8dea29 9069 4c8d 845e adfdcefbc635

អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​លក់​គ្រឿងញៀន​

    ពោធិ៍សាត់ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ពោធិ៍សាត់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ក្រោយ​សាលា​ចិន ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​នៅវេលា​ម៉ោង១២ និង​៣០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា វត្ថុតាង​ចាប់យក​រួមមាន​ ៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់ ​និង​២. ម៉ូតូ​ចំនួន​០១​គ្រឿង​។ យ៉ាងណាក៏ដោយ​មន្ត្រី​អាវុធហត្ថ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនល្មើស​ឡើយ។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ កំពុង​កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់