adverise with khmeread 342672 5

កូនៗ​ញៀន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច សូម្បីតែ​បាយ​មិន​នឹកនា​មែន​ទេ​? មើល​វីដេអូ​នេះ​!

​    ​មនុស្ស​ជាច្រើន​បាន​កំពុង​ចំណាយពេល​ច្រើនឡើងៗ​នៅ​ពីមុខ​កញ្ចក់​អេក្រង់​ទូរស័ព្ទ​ដើម្បី​លេង Facebook និង Twitter ។ ប្រការនេះ​បានធ្វើឱ្យ​សុភមង្គល​ក្នុង​គ្រួសារ​ថយចុះ និង​ការប្រាស្រ័យ​ក្នុងសង្គម​ក៏​ខ្សត់​ទៅៗ​ផងដែរ​។​

​    ​ដើម្បី​បាន​ជួបជុំ​ទទួលទាន​អាហារ​ជុំគ្នា បុរស​ជា​ឪពុក​ម្នាក់នេះ​បាន​បង្កើត​របស់​ពិសេស​មួយ មិនឱ្យ​កូន​គាត់​ដឹង​នោះឡើយ​។ វា​មើលទៅ​ដូចជា​កំប៉ុង​ម្រេច​ទេ តែ​ខាងក្នុង​វា​គឺជា​ឧបករណ៍​បិទ​គ្រឿង​អេឡិចត្រូនិក​ទាំងឡាយ​មិនឱ្យ​ដំណើរការ ដែល​វា​អាចជួយ​បំភ័ន្ត​ភ្នែក​កូនៗ​កុំឱ្យ​ដឹងថា​វា​ជា​ឧបករណ៍​បិទ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនោះ​។ វា​អាច​បិទ​បាន​ទាំង Wi-Fi, iPhone, iPad, ទូរទស្សន៍ និង​ឧបករណ៍​ផ្សេងទៀត​។​

​    ​ប្រសិនបើ​ចាប់អារម្មណ៍ លោកអ្នក​អាច​រៀន​ច្នៃ​វា​មួយ សម្រាប់​បិទ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ហើយ​កូនៗ​នឹង​មិនអាច​រកឃើញ​ឧបករណ៍​បិទ​នោះបានទេ ព្រោះ​វា​បង្កប់​ក្នុង​កំប៉ុង​ម្រេច​បាត់ទៅហើយ​។ ត​ឱ្យ​រកគ្នា ១០ នាក់​ទៀត​ក៏​នៅតែ​រក​មិនឃើញ​ដែរ​។ 

​    ​គំនិត​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ញៀន​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរ​បស់​ក្មេងៗ​បាន​មួយកម្រិត​ធំ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់