adverise with khmeread Mark zuckerberg twitter pinterest hacked

ខ្មាស់​គេ​ណាស់​! គណនី Twitter និង Pinterest របស់ Mark Zuckerberg ត្រូវគេ Hack

​    ​ឧបទ្ទវហេតុ​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈដែល​គណនី Twitter និង Pinterest របស់ Mark Zuckerburg ដែល​ត្រូវបាន​គេ Hack កាលពី​ថ្ងៃអាទិត្យ​។ ក្រុម​ដែល​បាន Hack មាន​មូលដ្ឋាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​គ្រប់គ្រង​គណនី​របស់ លោក Mark ដោយ​ប្រើ​នូវ​លិខិត​សម្គាល់ ដែល​ទើប​រកឃើញ​ក្នុងការ​រំលោភបំពាន​នៅលើ​បណ្ដាញ Linkedin ថ្មីៗ​នេះ​។​

​    ​ខណៈ​លោក Mark Zuckerburg មមាញឹក​លើ Facebook របស់គាត់ គាត់​ក៏មាន​គណនី​នៅលើ Linkedin ប្រើប្រាស់​យ៉ាងសកម្ម​ដែរ​។ 

​    ​គួរឱ្យ​ចាប់អារម្មណ៍ ពួក Hacker បាន​បង្ហោះ​ផុស​មួយ​នៅលើ Twitter ថា​លេខ​សម្ងាត់ Linkedin របស់គាត់​គឺ "dadada"​។​

​    ​មុនពេល​គណនី​របស់ Mark ត្រូវបាន​គេ Hack ពួក Hacker បាន​ផុស​នៅលើ Twitter ថា​ពួកគេ​បាន​រកឃើញ​លិខិត​សម្គាល់​របស់ Mark ក្នុង​បណ្ដាញ​សង្គម Linkedin៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់