adverise with khmeread Hhaa

ជួយ​ពង្រឹង​ថ្លើម​ក្នុង​រយៈពេល ៥ ថ្ងៃជា​មួយរូប​មន្ត​ធម្មជាតិរ​កនៅ​ផ្ទះបាយ​ងាយៗ​!

    ​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់​ក្នុង​ខ្លួន​។ វា​ជួយ​កម្ចាត់​ជាតិពុល​និង​ចូលរួម​ក្នុង​ដំណើរការ​អង់​ហ្ស៊ី​ម​ដ៏​សំខាន់​សម្រាប់​មុខងារ​នៃ​រាងកាយ​។​

​    ​ទោះយ៉ាងណា បែបផែន​ជីវិត​ដ៏​រវល់​របស់​មនុ​ស្សស​ព្វ​ថ្ងៃ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខងារ​របស់​ថ្លើម​។ នេះ​ជា​មូលហេតុ​មួយ​ដែល​មនុស្ស​គួរតែ​កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម​យូរៗ​ម្តង​។ ដំណើរការ​កម្ចាត់​ជាតិពុល​ពី​ថ្លើម​នឹង​ជួយ​ឱ្យ​ថ្លើម​រឹងមាំ​ឡើងវិញ​យ៉ាង​ងាយស្រួល​។ 

​    ​ការដែល​ថ្លើម​ធ្វើការ​ហួសកម្លាំង​អាច​នាំឱ្យមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចខាងក្រោម​៖
​    ​- ខ្លាញ់​រុំ​ថ្លើម​
​    ​- ជំងឺ​រលាក​ថ្លើម​
​    ​- ជំងឺ​ក្រិន​ថ្លើម​
​    ​- មហារីក​ថ្លើម​

​    ​* ខាងក្រោម​នេះ​ជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺថ្លើម​
​    ​- កើត​លឿង​
​    ​- ចង់​ក្អួត​
​    ​- ទឹកនោម​ខ្មៅ​
​    ​- ជំងឺ​រាគរូស​
​    ​- ស្រក​ទម្ងន់​
​    ​- បាត់បង់​ចំណង់​អាហារ​
​    ​- វិលមុខ​
​    ​- អស់កម្លាំង​
​    ​- ហើម​កែងជើង​
​    ​- ហើម​ក្រពះ​
​    ​- ឈឺពោះ​នៅ​ផ្នែក​ខាងស្ដាំ​លើ​
​    ​- ក្អួត​ឈាម​
​    ​- ស្លេកស្លាំង​
​    ​- បញ្ហា​ផ្លូវចិត្ត​ដូចជា គិត​មិន​ចេញ​, វង្វេង​, បាក់​ទឹកចិត្ត ។​ល​។​

​    ​ធ្វើ​ម៉េច​បំបាត់​ជាតិពុល​ក្នុង​ថ្លើម​របស់​អ្នក​?
​    ​បរិភោគ​អាហារ​មាន​សុខ​ភាពល្អ និង របប​អាហារ​មាន​តុល្យភាព មិន​រាប់បញ្ចូល​ជាតិ​អាល់កុល អាហារ​មាន​ជាតិ​ខ្លាញ់ និង​ទឹក​ភេសជ្ជៈ​ផ្អែម​មាន​ជាតិ​ហ្គាស​។ ប៉ុន្ដែ​យើង​មាន​គ្រឿងផ្សំ​ធម្មជាតិ​មួយ​ដែល​នឹង​ធ្វើឱ្យ​ថ្លើម​ធ្វើការ​ដូច​ទ្រនិចនាឡិកា មិន​ដល់​មួយ​សប្តាហ៍​នោះឡើយ​។​

​    ​គ្រឿងផ្សំ​៖
​    ​- ទឹក​មួយ​កែវ​
​    ​- ឆៃថាវ​ក្រហម​ទំហំ​ល្មម ១ 
​    ​- ការ៉ុត ១
​    ​- ផ្លែ​ប៉ោម ១

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​យក​គ្រឿងផ្សំ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​ទទួលទាន​វា​ជាការ​ស្រេច​។ ពេលដែល​ល្អ​បំផុត​សម្រាប់​ពិសា​ភេសជ្ជៈ​នេះ​គឺ​នៅពេល​ព្រឹក​ពោះ​ទទេរ​។ ប៉ុន្តែ​មុននឹង​ពិសា​វា លោកអ្នក​គួរ​លាយ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ​និង​ក្រូច​ភ្លា​មួយ​កំណាត់​ផ្លែ រួច​ផឹក​វា​ជាមុនសិន​។​

​    ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ត្រូវ​ផឹក​តែ​ទឹកដោះគោ​អំឡុងពេល​ប្រើប្រាស់​វា (​ផឹក​ពេលណា​ក៏បាន​ដែរ​)​។ ការព្យាបាល​តម្រូវ​តែមួយ​អាទិត្យ និង ៣ ទៅ ៤​ដង​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់