adverise with khmeread 0

បងប្រុស​របស់​នាង​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ ១០ ឆ្នាំក្រោយ​ម្តាយ​ឪពុក​របស់​នាង​ប្រាប់​អាថ៌កំបាំង​មួយ​នេះ​នៅ​ថ្ងៃ​ខួបកំណើត​របស់​នាង​

​    ​នេះ​គឺជា​រឿង​ពិត​នៅក្នុង​គ្រួសារ​អាមេរិក​ឡាទីន​មួយ​! ប្អូនស្រី​ម្នាក់​ឈ្មោះ Monique Salinas បាន​ប្រារព្វ​ពិធី​ខួបកំណើត​គំរប់ ១៥ ឆ្នាំ​របស់ខ្លួន​ជាមួយ​ក្រុមគ្រួសារ ហើយ​រូបនាង​ពិតជា​សប្បាយរីករាយ​នៅថ្ងៃនោះ​។ នាង​រស់នៅ​ជាមួយ​គ្រួសារ​របស់​នាង​ក្នុង​ទីក្រុង Benavides រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។​

​    ​គ្រួសារ​របស់ Monique បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​កាលពី​អតីតកាល​។ កាលពី ១០ ឆ្នាំមុន បងប្រុស​របស់​នាង​គឺ Mikey បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។ Monique ដែល​នៅពេលនោះ​ទើបតែ​មាន​អាយុ ៥ ឆ្នាំ បានកើត​ទុក្ខ​និង​នឹក​បងប្រុស​ខ្លួន​ជា​រៀងរាល់ថ្ងៃ​។​

​    ​នៅពេលនោះ ឪពុកម្តាយ​របស់​នាង​ក៏​សម្រេចចិត្ត​កាត់ចិត្ត​ពី​កូនប្រុស​ដែល​ស្លាប់ និង​បាន​បរិច្ចាគ​សរីរាង្គរ​បស់ Mikey​។​

​    ​តាមរយៈ​ការធ្វើ​ដូច្នេះ ពួកគាត់​បាន​ជួយសង្គ្រោះ​ជីវិត​ក្មេងស្រី​ម្នាក់​ដែល​ពួកគាត់​មិនដែល​ស្គាល់​សោះ​។ Aubrey Reeves ដែលមាន​អាយុ ៨ ឆ្នាំ​នៅពេលដែល Mikey បាន​ស្លាប់ បានកើត​ជំងឺ​បេះដូង​តាំងពី​កំណើត​។ នៅ​គ្រា​ដែល Mikey ស្លាប់ រាងកាយ​របស់ Aubrey ពុំ​អាច​ទទួលយក​ការបរិច្ចាគ​បេះដូង​ចំនួន​ដល់​ទៅ ២ លើក ដោយសារ​បេះដូង​ខុសគ្នា​។​

​    ​ប៉ុន្តែ​រឿង​មិនគួរ​ឱ្យ​ជឿ​មួយ​បាន​កើតឡើង​។ រាងកាយ​របស់ Aubrey និង​បេះដូង​របស់ Mikey គឺ​ត្រូវ​គ្នា​ម៉ាច់​តែម្តង​ដែល​វា​ជា​អព្ភូតហេតុ​ដ៏​កម្រ​បំផុត​។ ពួកគេ​ក៏​ប្តូរ​ក្រលៀន​របស់ Mikey ទៅឱ្យ Aubrey ផងដែរ​។ ហើយ​នាពេល​បច្ចុប្បន្ន Aubrey មាន​វ័យ ១៨ ឆ្នាំ និង​អាច​រស់នៅក្នុង​ជីវិត​សាមញ្ញ​ដូច​អ្នកដទៃ​ដែរ​។​

​    ​ការបរិច្ចាគ​នេះ​គឺធ្វើឡើង​ដោយ​អនាមិក​ដែល​សូម្បីតែ Aubrey ផ្ទាល់​ក៏​មិនដឹងថា​គួរ​អរគុណ​នរណា​ឱ្យ​ច្បាស់​នោះទេ​និង​សូម្បីតែ​គ្រួសារ​របស់ Mikey ក៏​មិនដឹងថា ការវះកាត់​នោះ​ទទួលបាន​ជោគជ័យ​ឬក៏​អត់​នោះដែរ​។ ចាប់តាំងពី​ពេលនោះ​មក​ប្រហែល ១០ ឆ្នាំ ព័ត៌មាន​លម្អិត​អំពី Aubrey ត្រូវបាន​ផ្ញើ​ទៅឱ្យ​ឪពុកម្តាយ​របស់ Mikey​។ 

​    ​បន្ទាប់មក​ឪពុកម្តាយ​របស់ Monique បាន​នឹកឃើញ​គំនិត​មួយ ដោយ​អញ្ជើញ Aubrey និង​ម្តាយ​របស់​នាង​ឱ្យមក​ចូលរួម​ក្នុង​ពិធី​ខួបកំណើត ១៥ ឆ្នាំ​របស់​កូនស្រី​របស់ខ្លួន​។​

​    ​Monique មិនបាន​និយាយ​អ្វី​ទាំងអស់​។ នាង​ពេញ​ចិត្តនឹង​ពិធី​គម្រប់​ខួប ១៥ ឆ្នាំ​របស់​នាង​ប៉ុន្តែ​នាង​ក៏​សោកស្តាយ​ដែល​បងប្រុស​របស់​នាង​មិនបាន​ចូលរួម​។​

​    ​Aubrey និង​ម្តាយ​របស់​នាង​បានធ្វើ​ដំណើរ​រយៈពេល ១០ ម៉ោង​ដើម្បី​ជួប​គ្រួសារ​របស់ Mikey ដែល​បាន​ផ្តល់ឱកាស ដល់ Aubrey ឱ្យមាន​ជីវិត​ជា​លើក​ទី​ពីរ​។ ដំបូង​ពួកគេ​បាន​ឈរ​ក្នុង​ពិធី​ដោយ​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍ បន្ទាប់មក​ឪពុកម្តាយ​របស់ Monique បាន​ប្រាប់​អាថ៌កំបាំង​ដល់​កូនស្រី​របស់ខ្លួន​។​

​    ​ពួកគេ​បាន​ប្រាប់ថា បេះដូង​របស់​បងប្រុស Monique ដែល​បាន​ស្លាប់​គឺ​នៅ​ចំ​កណ្តាល​បន្ទប់​នេះហើយ​កូនស្រី ហើយ​វា​កំពុង​រស់រានមានជីវិត​និង​លោត​ចុះឡើង​នៅក្នុង​ទ្រូង​របស់​ក្មេងស្រី​រូបនេះ​។ នៅពេលដែល Monique បានដឹង​អំពី​មនុស្ស​ដែល​ទទួលបាន​សរីរាង្គ​របស់​បងប្រុស​របស់ខ្លួន នាង​ក៏បាន​ស្រក់​ទឹកភ្នែក​យ៉ាងខ្លាំង​។​
​    ​ខណៈដែល Aubrey ដើរចូល​ទៅរក​គ្រួសារ​នេះ ទាំង​ម្តាយ​និង Monique បាន​ស្ទុះ​ឱប​គ្នា​ទៅវិញទៅមក​ទាំង​ទឹកភ្នែក​។ 

​    ​សម្រាប់ Monique រឿងនេះ​គឺជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត ព្រោះ​នាង​បាន​ឱប Aubrey និង​មាន​អារម្មណ៍​ថា​បេះដូង​ដែល​កំពុង​លោត​ជា​របស់​បងប្រុស​ខ្លួន​។ ជាការ​ពិត បងប្រុស​របស់​នាង​បាន​ចូលរួម​ពិធី​ខួបកំណើត ១៥ ឆ្នាំនេះ បើទោះជា​គាត់​បាន​ស្លាប់​ក៏ដោយ ប៉ុន្តែ​គាត់​កំពុង​រស់នៅក្នុង​ខ្លួន​របស់ Aubrey​។​

​    ​Aubrey និង Monique និយាយថា ពួកគេ​ទាំងពីរ​ជួបគ្នា​ភ្លាម​មាន​អារម្មណ៍​ស្រឡាញ់គ្នា​ដូច​បងប្អូន​បង្កើត​ភ្លែត​។  ហើយ Aubrey បាន​សន្យា​នឹង Monique ថា នាង​រង់ចាំ​ជួយ​នាង​គ្រប់ពេល​ប្រសិនបើ​ត្រូវការ​ចាំបាច់​។​

​    ​គ្រួសារ​ទាំងពីរ​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​ស្អិតល្មួត​។ វា​ពិតជា​គួរឱ្យ​ស្ងប់​ស្ងែ​ង​ណាស់​ដែល​ឪពុកម្តាយ​របស់ Mikey បាន​សម្រេចចិត្ត​ជួយសង្គ្រោះ​ក្មេង​ដទៃទៀត​ខណៈ​ពួកគេ​បាន​បាត់បង់​កូនប្រុស​ដ៏​គួរ​អាណិត​របស់​ពួកគេ​៕

 

adverise with khmeread
ប្រភព៖ hefty

អ្នកនឹងចូលចិត្ត

មតិយោបល់